អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ នាំយកអំណោយចែកជួនពលរដ្ឋក្រីក្រចំនួន ២០គ្រួសារនៅសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ៖ ពលរដ្ឋក្រីក្រចំនួន ២០គ្រួសារនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែមីនាឆ្នាំ ២០១៦នេះ លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌសែនសុខ អញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគនិងសម្ភារៈមួយចំនួនរបស់សម្តេច កិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនប្រជាពលរដ្ឋក្រីក្រចំនួន២០គ្រួសារ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាពិសេសលោកថេង សុថុល អភិបាលរងខណ្ឌសែនសុខបានពាំនាំនូវការសាកសួរសុខទុក្ខគ្រួសារទីទល់ក្រទាំងអស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាថ្វីត្បិតលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ហើយបេសកម្មរបស់កាកបាទក្រហមកម្ពុជាបានដើរតួជាសំខាន់សម្រាប់ជួយដល់ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើអោយគណបក្សនយោបាយណាមួយឡើយ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១កំយួរ សារ៉ុង១ ក្រមា១ ភួយ១ មុង១ និងថវិកាផ្ទាល់របស់លោក ថេង សុថុល អភិបាលរងខណ្ឌបានឧបត្ថមក្នុងមួយគ្រួសារ២០០០០(ពីរមុឺនរៀល) ក្នុុងនោះលោក ទូច ខាន់ដា អនុប្រធានភូមិបាលខណ្ឌសែនសុខក៏បានឧបត្ថម្ភថវិការបស់លោកក្នុងមួយគ្រួសារចំនួន១មុឺនរៀលផងដែរ សរុបមួយគ្រួសារ៣០០០០រៀល(បីមុឺនរៀល)។

ជាមួយគ្នានេះដែរ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌក៏បានអញ្ជើញទៅសួរសុខទុកលោក គុំ ម៉ៅ អាយុ៥៣ឆ្នាំជាសណ្តាប់ធ្នាប់ខណ្ឌដែលមានជំងឺលើសឈាមកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពអន្លង់ក្ងាន និងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងនោះមាន សារ៉ុង១ ក្រមា១ ភួយ១ មុង១ ត្រីខ១យួ ទឹកសុទ្ធ១យួរ ទឹកផ្លែឈើ១កេស មី១កេស អង្ករ២៥គីឡូក្រាមរ និងថវិការចំនួន២០មុឺនរៀល ដោយឡែកប្រជាពលរដ្ឋ៣គ្រួសារដែលសំរាកព្យាបាលនៅទីនោះក៏បានទទួលថវិការពីលោក អភិបាលរងខណ្ឌក្នុងមួយគ្រួសារ៥មុឺនរៀលផងដែរ៕

20160317212834 (4)

20160317212834 (2)

20160317212834 (1)

20160317212834 (6)

20160317212834 (5)

20160317212834 (3)

20160317212834

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print