ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៦ សមាជិកអតីតយុទ្ធជនចំនួន១០គ្រួសារមកពីចំនួន៤ ស្រុកបានមកទទួលនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោអធិបតីភាពអតីតប្រធានសមាគមន៏លោកឧត្តមសេនីយ៏ត្រី ឈិម ប៊ុនធឿន និងលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាប្រធានសមាគមន៏ថ្មី រួមលោក លោកស្រីជាប្រធានអនុប្រធាននៃសមាគមន៏បានចូលរួម ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន ប្រធានសមាគមន៏បានមានប្រសាសន៏ថា ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធ ជាកូនជាម្តាយ នៅប្រាក់មួយគ្រួសារចំនួន ៤លានរៀលនេៈ ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់បងប្អូនជាអតីតយយុវជនដែលបានបូជាជីវិតជូនជាតិមាតុភូមិ ។
លោកឧត្តមសេនីយ៏ត្រីបន្តថា សមាជិកនៃសមាគមន៌យុទ្ធជនខេត្តបានជំរុញនិងពន្លឿនការងារដល់បងប្អូនដែលបានពលីជីវិតក្នុងបុព្ធហេតុការពារជាតិមាតុភូមិឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគមន៏ ។ តាមគម្រោងរបស់សមាគមន៏ចែកប្រាក់មរណៈសង្គ្រោៈដល់គ្រួសារអតីតយុវជនមានចំនួន ១៤គ្រួសារ ក្នុងខែនេៈ ៕
ដោយ៖ សុខ ខេមរា