ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ក្រុមការងារសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ចែកជូនដល់ជនរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះចំនួន៦ខ្នងស្មើនឹង៩គ្រួសារ នៅផ្សារ ពាណិជ្ជកម្ម ភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ ។
អំណោយដែលបានផ្តល់ជូនមាន ៖សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកចំនួន១០០.០០០,០០រៀល( ដប់មុឺនរៀល ) ក្នុងមួយគ្រួសារ ។
សូមជម្រាប់ថា កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធាន តែងតែក្រើនរំលឹកប្រធានសាខា អនុសាខាកាកបាទក្រហមកម្ពុជា ទូទាំង២៥ខេត្ត ក្រុង និងអ្នកស្ម័គ្រចិត្តទាំងអស់អោយចុះជួយពលរដ្ឋរងគ្រោះដោយយថាហេតុផ្សេងៗស្ទើរគ្រប់តំបន់ដាច់ស្រយាល ៕
...
ដោយ៖ សុខ ខេមរា