អ្នកទេសចរបរទេសដំបូងទៅកាន់ភូកេត ប្រទេសថៃ

ចែករំលែក៖

អ្នកទេសចរដំបូងបានទៅកាន់ភូកេតប្រទេសថៃ តាមកម្មវិធីលើកលែងការធ្វើចត្តាឡីស័កពេលចូលទៅកាន់ខេត្តនេះសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះ បើទោះបីនៅមានការឆ្លងកូវីដ-១៩កើនឡើងខ្ពស់ក្តី ។
ភូកេត គឺជាតំបន់ទេសចរណ៍ដំបូងនៅក្នុងតំបន់អាស៊ានដែលបានបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់។ នៅពេលនេះ អ្នកទេសចរ២៤៩ នាក់មកពីប្រទេសអុីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ក្នុងនោះមាន អារ៉ាប់រួម កាតារ សិង្ហបុរី បានចូលទៅដល់ភូកេតនៅថ្ងៃទី១ខែកក្កដា។ ជាមួយគ្នាននេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways មានអ្នកទេសចរ២៥នាក់ក៏បានមកកាន់ភូកេតផងដែរ។
តាមការលើកឡើងរបស់មជ្ឈមណ្ឌលទប់ស្កាត់កូវីដ-១៩ របស់ថៃCCSA បានឱ្យដឹងថា វិធានការតឹងតែងបំផុតត្រូវបានអនុវត្តក្នុងពេលបើកទ្វារទេសចរណ៍ភូកេត ដើម្បីធានាមិនមានការឆ្លងកូវីដ-១៩។ មុនពេលឡើងយន្តហោះ ទៅកាន់ប្រទេសថៃ អ្នកទេសចរត្រូវតែមានលិខិតផ្ទាល់ខ្លួនដល់ទៅ៥ប្រភេទ ពិសេសគឺលិចិតបញ្ជាក់អវិជ្ជមានកូវីដក្នុងរយៈពេល៧២ម៉ោង និងលិខិតធានារ៉ាប់រងកូវីដ-១៩មានតម្លៃ១សែនដុល្លារ និងលិខិតទទួលស្គាល់ពីការចាក់វ៉ាក់សាំងរួចរាល់ យ៉ាងតិច១៤ថ្ងៃ។
ប្រសិនបើដំណើរការវិស័យទេសចរណ៍ទទួលបានជោគជ័យនៅភូកេត ថៃនឹងបន្តពង្រីកវិស័យទេសចរណ៍នៅតំបន់ផ្សេងទៀតនៅខែតុលាខាងមុខ៕ដោយ៖ធីរីណា

...

ភ្ញៀវទេសចរអន្តរជាតិមកដល់អាកាសយានដ្ឋានអន្តរជាតិភូកេតប្រទេសថៃថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ។ រូបថត៖ AFP / VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print