លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅឆមាសទី២ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកណ្តាល, នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំធ្វើកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានសមាសភាពចូលរួមពី៖ លោក-លោកស្រីស្នងការរង, លោកនាយការិយាល័យជំនាញទាំង៣១ លោកមេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ, លោកអធិការនគរបាលគ្រប់ស្រុក និងក្រុងតាខ្មៅ។ សរុបចំនួន ៧១ រូប។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលខេត្តកណ្តាលទាំងអស់ ឲ្យយកចិត្តទុកដាក់ការពារខ្លួន អនុវត្តវិធានសុខាភិបាល និងវិធានការ”៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយពីការឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាស លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងពីវិធានការថ្មីៗដែលត្រូវយកចិត្តទុកដាក់បំផុត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការការពារពីរលកថ្មីនៃជម្ងឺកូវីដ-១៩ប្រភេទបំប្លែងថ្មីមកពីប្រទេសឥណ្ឌា (ដែលតា និងដែលតាភ្លើស)៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print