ខេត្តឧត្តរមានជ័យ៖ តាមប្រភពព័ត៌មានពីអ្នកអូសរទេះដឹកឥវ៉ាន់បានប្រាប់អោយ «នគរដ្រេហ្គន» ដឹងថា មន្ត្រីប៉ូលីសប៉ុស្តិ៍នៅច្រកអូស្មាច់ធ្វើការកៀបសង្កត់ជម្រិតទារប្រាក់បង្ខំអោយពួកគាត់បង់លុយយ៉ាងតិចម្តងៗចំនួន២០០០០៛ទៅ៣០០០០៛ ក្នុង១ជើង ជារៀងរាល់ថ្ងៃដែលជាហេតុធ្វើពិបាកក្នុងការរកចំណូលចិញ្ចឹមគ្រួសារ។
ពួកគាត់បន្ថែមថា លើសពីនេះទៀតអាជ្ញាធរក្រុងសំរោងនិងអាជ្ញាធរខេត្តឧត្តរមានជ័យមិនដែលយកចិត្តទុកដាក់លើបញ្ហានេះទាល់តែសោះ។
ពលរដ្ឋដឹកអីវ៉ាន់រកដើម្បីក្រពះប្រឈមធ្ងន់ធ្ងរចំពោះការកៀបសង្កត់នេះ ប៉ុន្តែ “នគរដ្រេហ្គន”មិនអាចទាក់ទងបានទៅកាន់សមត្ថកិច្ចខាងលើដោយគ្មានលេខទូរស័ព្ទនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕
...
ដោយ៖ សុខ ខេមរា