ប្រទេស​​អង់គ្លេស៖​ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ​ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់​ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ

ចែករំលែក៖

អន្តរជាតិ​៖ បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson​ បានបញ្ជាក់ថា​ នៅ​ត្រឹមថ្ងៃទី១៩ ខែ កក្កដាខាងមុខនេះ​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ដែលមានន័យថា ការពាក់ម៉ាស់នៅក្នុងប្រទេសអង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។​ នេះបើ​យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖” នៅក្នុងថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះ​ គឺជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍រាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសអង់គ្លេស ហើយវាក៏ក្លាយជា “ថ្ងៃសេរីភាព” ថ្មីមួយសម្រាប់ពលរដ្ឋអង់គ្លេសផងដែរ ដោយពួកគេនឹងត្រលប់មករស់នៅក្នុងជីវិតបែបធម្មតាវិញ ពោលគឺលែងមានការព្រួយបារម្ភខ្លាំងចំពោះជំងឺកូវីដ ១៩ ទៀតហើយ”។

បន្ថែមពីនេះ​ លោក Boris Johnson​ បានបញ្ជាក់បន្ថែមថា ជំនួសឲ្យការអនុវត្តវិធានការរឹតបន្តឹងប្រទេស ពលរដ្ឋអង់គ្លេសនឹងត្រូវប្រើប្រាស់ប័ណ្ណបញ្ជាក់ពីការវ៉ាក់សាំងការពារជំងឺកូវីដ ១៩ វិញ​ នៅពេលដែលពួកគេចង់ចូលទៅកន្លែងណាមួយឬចង់ប្រើប្រាស់ប្រាស់សេវាកម្មសាធារណៈណាមួយនោះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print