នារីវ័យក្មេងម្នាក់ ដាច់ខ្យល់ស្លាប់នៅលើកង់បី បន្ទាប់ពីផឹកស្រាថ្នាំលាយជាមួយភេសជ្ជៈ

ចែករំលែក៖

ភ្នំពេញ: នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិផឹកស៊ី ដោយនាងបានផឹកស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន ក៏ហៅម៉ូតូឡាំប្រឺតាដឹកទៅពេទ្យពេលទៅដល់មន្ទីរពេទ្យជាច្រើនកន្លែងពេទ្យមិនទទួល ហើយជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅលើម៉ូតូតែម្តង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើឡើងនៅ
ម៉ោង១១និង៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១
ទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

ប្រភពពត៌មានពីនារីម្នាក់ ត្រូវជាមិត្តភក្ដិជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកនាងមានគ្នាចំនួន០៦នាក់ ប្រុសម្នាក់ ត្រូវជាសង្សារនារីរងគ្រោះ បាននាំគ្នាជួបជុំផឹកស៊ី ។ ចំណែកស្ត្រី០៤នាក់ បាននាំគ្នាផឹកស៊ី ស្រាបៀរកំប៉ុង រីឯជនរងគ្រោះនិងសង្សាររបស់នាង បាននាំគ្នាផឹកស្រាថ្នាំ លាយជាមួយនឹងភេសជ្ជ:ស្ទីង ផឹកអស់ចំនួន៦ឈុត ។ លុះពេលផឹកហើយក៏ស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិ ក៏បានហៅម៉ូតូឡាំប្រឺតាឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យរុស្ស៊ី ពេទ្យថាអត់ទទួល ក៏បន្តទៅពេទ្យឯកជនបញ្ញាសក្តិ ពេទ្យអត់ទទួលទៀត ក៏បន្តទៅមន្ទីរពេទ្យកាល់ម៉ែត តែពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។

បន្ទាប់ពីដឹងថានារីរងគ្រោះស្លាប់ហើយ មិត្តភក្តិក៏បានទាក់ទងទៅរកសាច់ញាតិនៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា ឲ្យម៉ូតូឡាំប្រឺតាដឹកយកទៅដាក់នៅវត្តចាក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ ។ ប៉ុន្តែពេលទៅដល់មុខវត្តចាក់អង្រែក្រោម ក៏ត្រូវចាក់សោរបងមិនឲ្យចូល ដោយរង់ចាំខាងពេទ្យ មកយកសំណាក និងឲ្យខាងសមត្ថកិច្ចជំនាញពិនិត្យមើលថា ជនរងគ្រោះបានស្លាប់ដោយសារករណីអ្វី ឲ្យប្រាកដ ទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print