ខេត្តតាកែវ មានករណីស្លាប់ជនជាតិខ្មែរ ០៣នាក់ ថ្ងៃទី០១ និងថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២១ ដោយសារ ជំងឺរលាកស្ងួតធ្ងន់ធ្ងរ វិបត្តិដកដង្ហើម និងមានវិជ្ជមានកូវីដ១៩

ចែករំលែក៖

ខេត្តតាកែវ, រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមរបាយការណ៍ពី មន្ទីរសុខាភិបាលខេត្ត មានករណីស្លាប់ជនជាតិខ្មែរចំនួន ៣នាក់ គឺ៖

១- បុរសឈ្មោះអាន អែម អាយុ៧០ឆ្នាំ មានអាសយដ្ឋាន នៅភូមិត្រពាំងស្ទោ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១:០០ នាទីព្រឹក ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ ចុកទ្រូង។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះ បាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២១:១០ នាទីយប់ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖បុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយ សារ ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ។
២-ស្ត្រីឈ្មោះម៉ូវ សន អាយុ៦៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩:១០នាទីព្រឹក ។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៦៥ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារ ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ។

៣-ស្ត្រីឈ្មោះព្រំ ផាត អាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទីរសៀល ក្នុងស្ថានភាពក្ដៅខ្លួន ក្អក ហត់ ដង្ហក់ ចុកទ្រូង។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបាន ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់ បាត់បង់ជីវិតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៥:៣០នាទីព្រឹក ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ៦២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារ ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ។

រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print