ប្រជាពលរដ្ឋរិះគន់ក្រុមហ៊ុន ណឹម ម៉េង ស្ថាបនាដាក់ប្រព័ន្ធលូលើផ្លូវ៣៧១ អនុវត្តខុសបច្ចេកទេស​

ចែករំលែក៖

ភ្នំពេញ៖ ពិតណាស់រាជធានីភ្នំពេញសព្វថ្ងៃកំពុងតែអភិវឌ្ឍន៍នូវវិស័យសំណង់ផ្សេងៗ រួមនិងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានអាកាស និងប្រព័ន្ធលូជាដើម ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងបញ្ហាប្រឈមជនលិចផងដែរ ។ ការអភិវឌ្ឍន៍វារមេងជួបនូវផលប៉ះពាល់ និងភាពអវិជ្ជមានដោយមិនអាចអត់បាន ប៉ុន្តែផលប៉ះពាល់និងភាពអវិជ្ជមានទាំងនោះគឺគេអាចកាត់បន្ថយ ឬបង្រួមវាឲ្យយនៅតិចបំផុតតាមដែលអាចធ្វើទៅបាន ។ ​​​​

ជាក់ស្តែងការស្ថាបនាដាក់ប្រព័ន្ធលូនៅចំណុចកំណាត់ផ្លូវ៣៧១ចាប់ពីកែងផ្លូវ២០០៤ រហូតដល់ប្រឡាយស្ទឹងមានជ័យកែងផ្លូវវេងស្រេង ដែលបច្ចុប្បន្នកំពុងបន្តការស្ថាបនានេះ គឺទទួលនូវការរិះគន់ និងការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ជាពិសេសប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាននៅក្បែរតំបន់អភិវឌ្ឃនោះ ។ ​​​​​​ប្រជាពលរដ្ឋបានបង្ហាញសារជាចម្ងល់ផ្សេងៗ និងសាររិះគន់ខ្លាំងនៅតាមបណ្តាញ សង្គម​ហ្វេសប៊ុកអមដោយរូបភាពបាក់ស្រុតផ្លូវថ្នល់ដែលមើលទៅគួរឲ្យរន្ធត់សម្រាប់អ្នក ប្រើប្រាស់ផ្លូវទាំងឡាយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែនោះបានផ្ដល់រូបភាពមិនសប្បាយចិត្ដ និងក្រុមហ៊ុនណឹមម៉េង ដែលកំពុងស្ថាបនាដាក់់លូលើកំណាត់ផ្លូវ៣៧១ នេះជាខ្លាំង ដែលការស្ថាបនានេះមិនមានបច្ចេកទេសបានត្រឹមត្រូវនោះឡើយគឺវាបានបាក់ដីទាំងផ្ទាំងៗនិងស្នាមប្រេសបែកផ្លូវនៅផ្លូវ៣៧១ ដ៏គួរអោយភ័យខ្លាច ។

លោក ឡុង សាភី ជាប្រជាពលរដ្ឋរស់នៅក្បែនេះបានបញ្ជាក់ថា៖  ការស្ថាបនានេះខុសបច្ចេកទេសទាំងស្រុង ធ្វើនេះមិនត្រឹមត្រូវទេគ្មានSheet pile ទប់ដី បណ្តាលឲ្យដីទ្រេលញ៉ែកមានកន្លែងណាលុបបំពេញខ្សាច់វិញ? គ្មានឃើញដាក់ខ្សែសុវត្ថិភាពសម្គាល់ការដ្ឋានសាងសង់ កន្លែងគ្រោះថ្នាក់ ជាពិសេសអ្នកដំណើរឆ្លងកាត់នៅពេលយប់។ ដូច្នេះក្រុមហ៊ុនទទួលម៉ៅការ ស្ថាបនាការងារដាក់លូនេះត្រូវតែគោរពល័ក្ខខណ្ឌបច្ចេកទេសជាចាំបាច់ហើយសាលាក្រុងក៏ត្រូវតែរិតបណ្តឹង មិនអាចធូរលុងបានឡើយ បើករណីមានគ្រោះថ្នាក់យើងក៏មានចំណែកត្រូវទទួលខុសត្រូវដែរ  ។

បន្ទាប់ពីមានការរិះគន់បែបនេះ គេឃើញមានក្រុមមន្ត្រីជំនាញក្រោមឱវាទសាលារាជធានីភ្នំពេញ បានចុះពិនិត្យលើករណីការបាក់ស្រុតដី នៅលើកណាត់ផ្លូវ៣៧១ ដោយការបាក់ស្រុតនេះ បណ្តាលមកពីការដាក់លូរហើយមិនបានចាក់ដីបំពេញវិញ ឲ្យបានត្រឹមត្រូវ របស់ក្រុមហ៊ុន ណឹមម៉េង ដែលទទួលម៉ៅការ ស្ថាបនាការងារដាក់លូ បូករួមទាំងមិនបានវាយសៀផាយទប់ដីផង ទើបបណ្តាលអោយបាក់ដីបែបនេះ ដោយមន្ត្រីជំនាញ់បានចាត់វិធានការ ជាមួយក្រុមហ៊ុន ឲ្យរៀបចំជួសជុលករណីខាងលើនេះឲ្យបានលឿន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ។ ​​​​

សូមរំលឹកថា៖ ក្នុងឪកាសបើការស្ថាបនាស្ថានីយបូមទឹកទួលគោកទី១ត្រឡោកបែក កាលពីថ្ងៃទី ២៧ ខែកុម្ភៈ កន្លងទៅនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានធ្វើការណែនាំឲ្យក្រុមហ៊ុនទទួលម៉ៅការ និងមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការគ្នាឲ្យបានល្អប្រសើរក្នុងការជីក ផ្លូវកប់បណ្តាញលូនៅតាមដងផ្លូវនានា ជាពិសេសផ្លូវសំខាន់ៗដោយធ្វើតាមតំណាក់កាល និងគិតគូរពីផលប៉ះពាល់របស់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ ការដ្ឋាននោះ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋទាំងនោះរងផលប៉ះពាល់ធ្ងន់ធ្ងរពេកក្នុងការប្រកបរបរអាជីវកម្ម និងការចេញចូលលំនៅដ្ឋានរបស់ពួកគាត់ ។ ​​​​​

លោកប៉ា សុជាតិវង្ស ក៏បានលើកជាឧទារណ៍ថា ( យើងជីកផ្លូវដើម្បីដាក់លូនៅមុខផ្ទះប្រជាពលរដ្ឋ១០ខ្នងផ្ទះឬ២០ខ្នងផ្ទះឲ្យរួច រាល់ចាក់បង្ហាប់ដើម្បីឲ្យប្រជាពលរដ្ឋ១០ ឬ២០ខ្នង ផ្ទះនោះធ្វើដំណើរបណ្តោះអាសន្នវិញបាន ទើបយើងចាប់ផ្តើមជីកកាយបន្តការដ្ឋានទៅមុខទៀត ។ មិនមែនយើងស្ថាបនាកន្លះគីឡូដី ឬមួយ១គីឡូដី យើងត្រូវជីកកកាយទាំងអស់ព្រមៗគ្នានោះទេ ។ បើធ្វើបែបនេះគឺធ្វើអោយប៉ះពាល់ខ្លាំងពេកដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការធ្វើដំណើរចេញចូលផងដែរ ) ។

កន្លងមកសាលារាជធានីភ្នំពេញពិបាកនឹងធ្វើការជ្រើសរើសក្រុមហ៊ុនដៃគូដើម្បីស្ថាបនាប្រព័ន្ធលូនេះ ព្រោះកន្លងមកគឺមានតែក្រុមហ៊ុន១ឬ២ប៉ុណ្ណោះដែលហ៊ានដាក់ពាក្យដេញថ្លៃ ស្ថាបនា វាខុសពីការស្ថាបនាផ្លូវថ្នល់គឺមានក្រុមហ៊ុនរាប់ភ្លេចដែលចូលរួមដាក់ពាក្យដៃថ្លៃទទួលស្ថាបនា ។

សូមបញ្ជាក់ថា៖ ការដ្ឋានមួយនេះគឺ ស្ថិតតាមបណ្តោយផ្លូវ៣៧១ចាប់ពីផ្លូវ២០០៤ ដល់ប្រឡាយស្ទឹងមានជ័យដើម្បីដាក់ប្រព័ន្លលូភ្លោះទំហំមួយម៉ែត្រកន្លះ និងមានប្រវែងជាង ៥៧៥ម៉ែត្រ បានចាប់ផ្តើមធ្វើពិធីបើកការដ្ឋានស្ថាបនាឡើង កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៤ ។ ដែលបច្ចុប្បន្នទទួលការស្ថាបនាដោយក្រុមហ៊ុន ណឹមម៉េង និងស្ថិតក្រោមការត្រួតពិនិត្យបច្ចេក ទេសដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ៕ ​​​​

image

image(2)

image(1)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print