​ភាពយន្ដ​ខ្មែរ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​នៅ​ទីក្រុង​ហុងកុង​

ចែករំលែក៖

​ភ្នំពេញ​៖​ ពិ​ព័រ​ណ៌​ភាពយន្ដ​អន្តរជាតិ​ នៅ​ទីក្រុង​ហុង​ ដែល​មានការ​ចូលរួម​ចំនួន​៣៤​ប្រទេស​ ក្នុង​រយៈពេល​៣​ថ្ងៃ​ បាន​បញ្ចប់​ដោយ​ជោគជ័យ​ ។​ គណៈប្រតិភូ​ដែល​តំណាង​ប្រទេស​កម្ពុជា​ បាន​អ​ញ្ញើញ​មក​ដល់ទី​ក្រុងភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​ ដោយ​បាន​ទៅ​ចូលរួម​កម្មវិធី​ខាងលើ​ បាន​បង្ហាញ​ពី​ផ្លៃ​ផ្កា​នៃ​ការ​ចូលរួម​គួរ​ជាទី​មោ​ទ​នៈ​ ព្រោះ​មាន​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​ចាប់អារម្មណ៍​នឹង​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ ក៏​ដូច​ជាស​សក្តានុពល​ថត​ភាពយន្ត​នៅ​កម្ពុជា​ផង​ដែរ​ ។​

​អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ នាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ បាន​លើក​ឡើង​ថា​ បើ​ទោះជា​ការ​ចូលរួម​ពិ​ព័រ​ណ៌​នោះ​ មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ធំដុំ​ក៏​ដោយ​ ប៉ុន្ដែ​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់​ ពិសេស​អ្នកស្រី​តែ​ម្តង​ ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ ទាំង​ការ​រៀបចំ​ខ្លួន​លើ​ឆាក​អន្ដរជាតិ​ ព្រមទាំង​បានដឹង​អំពី​បច្ចេកទេស​មួយ​ចំនួន​ នៃ​ការ​ផលិតភាព​យន្ដ​របស់​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ផង​ដែរ​ ដែល​អាច​អោយ​អ្នកស្រី​ដកស្រង់​បទ​ពិសោធន៍​ទាំងនោះ​មក​ធ្វើ​សម្រាប់​ផលិតកម្ម​អ្នកស្រី​ ដើម្បី​អោយ​ភាពយន្ដ​ខ្មែរ​កាន់តែ​ល្អ​ប្រសើរ​ អាច​ឈាន​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន​ ។​

​អ្នកស្រី​បន្ថែម​ថា​ អ្វី​ដែល​ធ្វើ​អោយ​អ្នកស្រី​រំភើបចិត្ដ​ គឺ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ពី​ជាតិ​សាសន៍​ដទៃ​ រហូត​បាន​ធ្វើ​អោយ​ពួក​គេ​ងាក​ការ​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​ មិនតែប៉ុណ្ណោះ​ក៏​មាន​ប្រទេស​មួយ​ចំនួន​ មាន​បំណង​ចង់​មក​សហការ​ផលិតភាព​យន្ដ​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​

​អគ្គនាយក​ក្រុមហ៊ុន​ Sabay​ លោក​ជី​ សិលា​ ដែល​បាន​លើក​ឡើង​ថា​ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​ច្រើន​ដង​ទៅ​ហើយ​ ប៉ុន្ដែ​លើក​នេះ​លោក​មាន​បំណង​ចង់អោយ​ផលិតករ​ខ្មែរ​ចូលរួម​អោយ​បាន​កាន់តែ​ច្រើន​ ដើម្បី​បានឃើញ​ទីផ្សារ​ភាពយន្ដ​អន្ដរជាតិ​អោយ​ដឹង​ថា​ ឧស្សាហកម្ម​ភាពយន្ដ​មាន​ទំហំ​ប៉ុណ្ណា​ ។​ លោក​បន្ថែម​ថា​ យ៉ាង​ហោច​ណាស់​ការ​ចូលរួម​របស់​យើង​ ក៏​អាច​បង្ហាញ​ដល់​ផលិតករ​បរទេស​ដទៃ​អោយ​ឃើញ​ពី​ទីតាំង​នៃ​ការ​ផលិតភាព​យន្ដ​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បានឃើញ​ និង​ចង់​មក​ផលិត​ដែរ​ ។​

​លោក​បន្ថែម​ថា​ ឆ្លងកាត់​ការ​ចូលរួម​កម្មវិធី​បែប​ហ្នឹង​សង្ឃឹមថា​ ភាពយន្ដ​ខ្មែរ​នឹង​មានឱកាស​ឈាន​ទៅ​មុខ​បន្ដ​ទៀត​ ព្រោះ​ភាពយន្ដ​ខ្មែរ​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកទិញ​ភាពយន្ដ​ដទៃ​ផង​ដែរ​ ។​ ដោយសារ​តែ​ភាពយន្ដ​ខ្មែរ​កន្លង​ មានឱកាស​បាន​បង្ហាញ​លើ​ឆាក​អន្ដរជាតិ​ទេ​ជា​មោទនភាព​ដែរ​ ព្រោះ​នេះ​ ជា​លើក​ទី​១​ សម្រាប់​ភាពយន្ដ​ខ្មែរ​ ដែល​មាន​កន្លែង​ដាក់​តាំង​បង្ហាញ​ភាពយន្ដ​ផ្ទាល់ខ្លួន​នៅ​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​នេះ​ ។​

​គួរ​បញ្ជាក់​ដែរ​ថា​ តំណាង​ប្រទេស​កម្ពុជា​មានការ​ចូលរួម​ពី​ខាង​សមាគម​ន៍​ភាពយន្ដ​មន្ដ្រីជាន់ខ្ពស់​នាយកដ្ឋាន​ភាពយន្ដ​លោក​ស៊ិ​ន​ ចាន់​សា​យា​,​ ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ អ្នកស្រី​ថុ​ង​ ស៊ីវ​ទៀង​ ផលិតករ​ និង​តំណាង​ពី​ក្រុមហ៊ុន​សប្បាយ​លោក​ជី​ សិលា​ ។​ ក្នុង​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ក៏​មានការ​ចូលរួម​ស្វាគមន៍​ពី​សំណាក់​សមាជិក​ នៃ​សមាគម​ន៍​សិល្បករ​ខ្មែរ​ជា​ច្រើន​រូប​ផង​ដែរ​ ៕​

IMG_0116

IMG_0112

IMG_0100

IMG_0091

IMG_0120

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print