ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃសៅរិ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ និងវាយតម្លៃ រោងចក្រ ចំនួន ០២ រួមមាន៖ ទី១. រោងចក្រ ដានីម ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសេចក្តីណែនាំរួម លេខ០៤៥/២១ កប/ស.ណ.ខ.ល ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា៖ ១. រោងចក្រ ដានីម ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករ សរុប ចំនួន ៥៨៦នាក់ ក្នុងនោះដែរ រកឃើញអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ចំនួន ០៤ នាក់ នៃកម្មករសរុប ។
ក្រោយពីការពិនិត្យ និងវាយតម្លៃ ក្នុងការទប់ស្កាត់កុំឱ្យរាលដាលក្នុងខណ្ឌមានជ័យ មន្រ្តីតំណាងក្រសួងការងារ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម នូវចង្វាក់ផលិតកម្មនៃផ្នែកខ្លះដែរប៉ះពាល់ ជាបណ្តោះអាសន្ន ក្រោយការផ្អាកសកម្មភាព នូវចង្វាក់ផលិតកម្ម ខាងរោងចក្រ ត្រូវរងចាំ សេចជូនដំណឹងពីក្រសួងការជាមុនសិន ទើបអនុញ្ញាតឱ្យបើកដំណើរការធម្មតាវិញ និង ផ្សព្វផ្សាយអ្នកប៉ះពាល់ផ្ទាល់ និង អ្នកប៉ះពាល់ប្រយោល បើសិនមានអាការះសង្ស័យចេញទៅយកសំណាកដែរអាជ្ញាធរខណ្ឌបានរៀបចំជូន ។
បន្ទាប់មកលោក ឌី រ័ត្នខេមរុណ អំពាវនាវដល់កម្មករ កម្មការនី ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន មេរោគ កូវីដ-១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ និងបន្តអនុវត្ត នូវវិធានការ សុខាភិបាល និង វិធានការ ៣ការពារ និង ៣កុំ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនទើបយើងឆ្លងផុតពីកូវីដ-១៩៕ដោយ៖សហការី