ក្នុង​ចំណោម​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប៖​ ប្រទេស​អាល្លឺម៉ង់​ ​ទទួលទាន​ម្រេច​កម្ពុជា​ច្រើនជាងគេ​

ចែករំលែក៖

ភ្នំពេញ៖​ ប្រទេស​អាល្លឺម៉ង ត្រូវបាន​គេ​ដឹងថា ជា​ប្រទេស​ដែល​នាំចូលម្រេច​ពី​កម្ពុជា​ច្រើនជាងគេ​ នៅក្នុង​ចំណោម​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប​។​ នេះបើ​តាមការបញ្ជាក់ពី​រាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

យោង​តាម​របាយការណ៍​ដដែល​ បាន​បន្ថែម​ថា ចំពោះ​ការនាំចេញម្រេច​ គិតត្រឹម​រយៈពេល​៦​ខែដំបូង ដើមឆ្នាំ២០២១​នេះ មាន​ចំនួន ១៤.៥៦១,៦២ តោន កើនឡើង​ចំនួន ៣៩៨,៧៦%​។

ជាក់ស្ដែង​នៅក្នុង​ចំណោម​នោះ ប្រទេស​អាល្លឺម៉ង់​ មានចំនួន ១៦០,៥៧ តោន ពោលគឺ​ច្រើនជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប ដែល​បាន​នាំចូល​ម្រេច​ពី​កម្ពុជា។ បន្ទាប់មក​មាន​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ១០,៦៣ តោន, ប្រទេស​កាណាដា​ចំនួន ០,៥២ តោន, សាធារណរដ្ឋ​ឆេ​ក​ចំនួន ៦,១០ តោន ,ប្រទេសបារាំង​ចំនួន ១៩,០១ តោន, ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩ តោន, ប្រទេស​រុស្សី​ចំនួន ០,៣១ តោន, ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩ តោន​ ,និងប្រទេស​ស្វី​ស​ចំនួន ០,៤៨ តោន ។

គួរបញ្ជាក់ថា​ ដោយឡែក​ប្រទេស​ដែល​នាំចូល​ម្រេច​ពីកម្ពុជា​ច្រើនជាងគេ គឺ​ប្រទេស​វៀតណាម​ចំនួន ១៤.២៩១,៤៩ តោន។ ក្រៅពីនេះ​ គឺមានប្រទេស ឥណ្ឌា​ចំនួន ៤២ តោន, ប្រទេស​ជប៉ុន​ចំនួន ២,៥៨ តោន, ប្រទេស​កូរ៉េ​ចំនួន ១,៥៥ តោន, កោះ​តៃវ៉ាន់​ចំនួន ១៥ តោន, ប្រទេស​អង់គ្លេស​ចំនួន ១,២៤ តោន, ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន,និងសហរដ្ឋអាមេរិក​ចំនួន ១,៧៥ តោនផងដែរ៕​ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print