ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញ សេចក្តីជូនដំណឹង ស្តីពីមេរោគចាប់ជំរិត (Ransomware) ព្រមទាំងវិធានការការពារ

ចែករំលែក៖

ភ្នំពេញ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការ កើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិតក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំងចំពោះស្ថាប័នរដ្ឋនិងឯកជន និងបុគ្គលម្នាក់ៗផងដែរ។ មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។ មេរោគ ប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា ១.ការប្រើប្រាស់សុសវរ មិនមានអាជ្ញាបណ្ណ ២.ការបើកឯកំសារភ្ជាប់មកជាមួយអីមែល ៣.ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវរ និងកម្មវិធី ប្រើប្រាស់ជាដើម។ អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើន គឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះត្រលប់មកវិញ។ ចោរព័ត៌មានវិទ្យា ក៏ប្រើប្រាស់វិធីសាស្ត្រ ចាប់បង្ខំអ្នក ប្រើប្រាស់ឱ្យបង់ប្រាក់ឱ្យបានឆាប់ បើពុំនោះទេពួកចោរព័ត៌មានវិទ្យា នឹងបញ្ចេញឯកសារទាំងអស់ ដែលពួកគេបានលួច ដែល អាចធ្វើឱ្យប៉ះពាល់ ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។

ក្រសួង សូមណែនាំសាធារណជនអំពីវិធានការការពារដូចខាងក្រោម៖ – ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយជៀសវាង
អ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់
ទាញយកកម្មវិធីតាម
– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុងកុំព្យូទ័រ ឧបករណ៍ចល័តរបស់អ្នកឱ្យបានទៀងទាត់

– ដំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ
– មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់នៅក្នុងស៊ីមែល

– ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អីនធឺណិត (Offline)។ ប្រសិនបើលោកអ្នកក្លាយជាជនរងគ្រោះដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ ពីព្រោះថាលោកអ្នក មិនប្រាកដថា នឹងទទួលបានឯកសារទាំងនោះមកវិញឡើយ។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬសុំជំនួយបច្ចេកទេសបន្ថែមលើ ករណីនេះ តាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័តមាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print