អាជ្ញាធរខណ្ឌដូនពេញ​៖​ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអ៉ីនធើណេតចំនួន០៧ទីតាំង ដែលលបលួចបើកល្មើសវិធានការរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១​ បានចាត់ឱ្យ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការនិងប្រយុទ្ធប្រឆាំង និងជំងឺCovid-19 ក្នុងប្រទេសកម្ពុជា។

ក្នុងប្រតិបត្តិការនេះ​ ជាលទ្ធផលបង្ក្រាបទីតាំងល្មើសបានចំនួន០៧ទីតាំង រួមមានដូចខាងក្រោម៖

ទី១-ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ទី២-ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ទី៣-តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ទី៤- ទីតាំងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

ទី៥- ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ទី៦-ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

និងទី៧-ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោយប្រតិបត្តិការចប់ ក្រុមការងារបានសម្រេចបិទអាជីវកម្មទីតាំងខាងលើជាបណ្តោះអាសន្ន ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌនិងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print