ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានថ្ងៃមុនេះបានធ្វើឲ្យគេចាប់អារម្មណ៍ទៅលើករណីព្យាយាមទំនាក់ទំនង លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សមិនបាន។ ករណីនេះបានក្លាយជាប្រធានបទសម្រាប់ការជជែកពីអ្នកក្នុងចង្កោមសិល្បៈជាហូរហែរ និងស្វែងរកមូលហេតុដែលធ្វើឲ្យពិធីកររូបនេះដាច់ចិត្តទម្លាយលើបណ្តាញសង្គម។ ព្រឹកថ្ងៃទី០៤ ខែកក្កដានេះ គឺពិធីកររូបនេះបានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានផ្តឹងទៅកានអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោកនោះ។
គេមិនទាន់ដឹងនៅឡើយទេថាតើសារថ្មីនេះត្រូវបានលោកសំដៅទៅលើបុគ្គលរូបណា ប៉ុន្តែតាមខ្លឹមសារគឺលោកថាជាអ្នករៀបចំប្រកួតកម្មវីធីបវរកញ្ញា ម្នាក់និងជាអ្នកមានធនធានច្រើនផងដែរ។ លោកបានបញ្ចេញសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក ថា “បងប្អូនអាច ជឿទេថាបើមាន រៀបចំកម្មវិធីប្រលងបវរកញ្ញា កម្មវិធីកំពុងដំនើរការ ស្រាប់តែ ប៉ូលីស មកចាប់ អ្នករៀបចំកម្មវិធីដាក់គុក ដោយសារបទឆបោក! តើបងប្អូនយល់យ៉ាងណាដែរ? យើងយោគយល់គេ ១ឆ្នាំហើយ គេថាយើងមិនយោគយល់!មានលុយ មានផ្ទះ មានក្រុមហ៊ុនរាប់លាន តែមិនស្រលាញ់កិត្តិយស!”។ សារដ៏ចាក់ដោតនេះត្រូវបានភ្ជាប់ដោយរូបថតនៃសារឆ្លើយឆ្លងជាមួយបុគ្គលម្នាក់ ដែលគេអាចយល់បានថាពិធីករ លោក សុខ រ៉ាស៊ីបានព្យាយាយោគយល់លើកការទូទាត់បំណុលប្រមាណ១ឆ្នាំហើយ ហើយលោកបានព្យាយាមទំនាក់ទំនងទៅកាន់បុគ្គលដែលជំពាក់លោកប៉ុន្តែទាក់ទងមិនបាន ហើយបុរសដែលជាប់បំណុលលោកក៏បានបង្ហាញពីផលលំបាកដែរ ប៉ុន្តែបែជាព្រមានផ្តឹងលោក សុខរ៉ារីតាមផ្លូវច្បាប់វិញផងដែ។
ទោះជាយ៉ាងណាគេដឹងដែរថា ក្រៅពីការងារជាពិធីករ លោកសុខ រ៉ាស៊ី ត្រូវបានគេស្គាល់ថាជាថៅកែជួលលើគ្រប់ឧបករណ៍ឆាករៀបចំកម្មវិធីតូចធំនានា រួមទាំងឆាកភ្លើងកម្មវិធីប្រគំតន្ត្រី សម្ពោធកម្មវិធីតូចធំ និងការរៀបកម្មវិធីនានានោះជាដើម៕
ដោយ វឌ្ឍនា