​អា​មេ​រិ​ក​ឡើង​គម្រោង​ដាក់​ពង្រាយ​សព្វាវុធ​នៅ​ជុំវិញ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​

ចែករំលែក៖

22369160291_245557d61f_b

​កម្លាំង​ទាហាន​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​ ១៧​ ខែមីនា​ បាន​ប្រកាស​ពី​គម្រោង​ ដាក់​ពង្រាយ​សព្វាវុធ​នៅ​តាម​បណ្ដា​ ប្រទេស​នូវ​ជុំវិញ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​។​ ការ​សម្រេច​ខាងលើ​គឺជា​ ការ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​ការ​ជួយ​ដល់​ ប្រទេស​ក្នុង​តំបន់​ទប់ទល់​ជាមួយ​ចិន​ ។​

​សារព័ត៌មាន​ Breaking​ Defense​ បាន​ដកស្រង់​សម្ដី​មេបញ្ជាការ​កងទ័ព​ អា​មេ​រិ​ក​លោក​ Dennis​ Via​ បញ្ជាក់​ថា​ ឧបករណ៍​យោធា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​អាស៊ី​ភាគ​អាគ្នេយ៍​។​ ការ​ដាក់​ពង្រាយ​ ទាំងនោះ​គឺ​មាន​ជួយ​ដល់​អា​មេ​រិ​ក​ដាក់​ ពង្រាយ​កម្លាំងយោធា​បាន​ឆាប់​បំផុត​ សម្រាប់​ទប់ទល់​រាល់​ការ​គំរាមកំហែង​សន្ដិសុខ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ ទាំងមូល​ ។​

​តាម​គម្រោងការ​ដាក់​សម្ភារ​យោធា​នេះ​គឺ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្សធម៌​ទាន់​ ពេលវេលា​ និង​ទប់ទល់​ហេតុការណ៍​អា​ ក្រក់​កើតឡើង​។​ ក្រុម​អ្នកវិភាគ​បញ្ជាក់​ ថា​ សកម្មភាព​របស់​អា​មេ​រិ​ក​គឺ​ដើម្បី​ ទប់ទល់​ជាមួយ​ចិន​ដែល​កំពុង​តែ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ពង្រីក​ការ​គ្រប់គ្រង​ដែនទឹក​ទៅ​លើ​ដែន​ អធិបតេយ្យ​របស់​ប្រទេស​ជា​ច្រើន​ ។​

​អគ្គនាយក​ CIA​ លោក​ Michael​ Hayden​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ ជា​ការ​ចាំបាច់​សម្រាប់​ពង្រីក​ឥទ្ធិពល​ របស់​អា​មេ​រិ​ក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​។​ លោក​បន្ដ​ទៀត​ថា​ ការ​ដោះ​ ស្រាយ​បញ្ហា​ខុសឆ្គង​របស់​ចិន​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​គឺជា​រឿង​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​សម្រាប់​តំបន់​ដែល​ មាន​សេដ្ឋកិច្ច​អាច​កំណត់​វាសនា​សេដ្ឋ​ កិច្ច​ពិភពលោក​បាន​។​ ជាមួយ​គ្នា​នេះ​ ដែរ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​ CSIS​ របស់​អា​មេ​រិ​ក​ក៏​បាន​ព្រមាន​ថា​ ចិន​អាច​ប្រែក្លាយ​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ទៅ​ជា​ដែនទឹក​របស់​ខ្លួន​ទាំងស្រុង​ នៅ​ឆ្នាំ​២០៣០​ ។​

​កន្លង​មក​អា​មេ​រិ​ក​មាន​គម្រោង​បញ្ជូន​ យន្ដហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ទៅ​កាន់​ប្រទេស​អូស្ដ្រាលី​និង​បញ្ជូន​អាវុធ​ ទំនើបៗ​ជា​ច្រើន​រួម​ទាំង​នាវា​ផ្ទុក​យន្ដហោះ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ តាម​ពិត​ មិនមែន​សំដៅ​ទៅ​លើ​កូរ៉េ​ខាងជើង​នោះ​ ឡើយ​គឺ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​វិញ​ទេ​ ។​

​ប៉ុន្ដែ​បើ​ទោះជា​អា​មេ​រិ​ក​ខិតខំ​បែប​ណា​ ក្ដី​ក៏​ចិន​នៅ​តែ​បំពេញ​ម​ហ្ឆិ​ច​តា​របស់​ខ្លួន​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដដែល​ បើ​ទោះ​អា​មេ​រិ​ក​លូកដៃ​ចូល​ក្នុង​វិវាទ​នេះ​ ក្ដី​។​ ការ​លូកដៃ​របស់​អា​មេ​រិ​ក​ក៏​គ្រាន់​ តែ​ជា​ការ​ស្វែងរក​ទីផ្សារ​លក់​អាវុធ​ដើម្បី​ផលប្រយោជន៍​ដូច​គ្នា​ប៉ុណ្ណោះ​។​ នៅ​ ពេល​នេះ​ចិន​ធ្វើ​ព្រងើយ​មិនដឹងមិនឮ​បើ​ទោះបី​ពិភពលោក​ស្រែក​យ៉ាងណា​ក្ដី​។​ សកម្មភាព​ទាំងនោះ​អាច​នឹង​ធ្វើ​ឱ្យ​ចិន​ ស្ថិត​នៅ​ឯកោ​ក្នុង​ពេល​ដែល​ប្រទេស​ជា​សម្ពន្ធមិត្ដ​នៅ​ក្នុង​តំបន់​បាន​ចាកចេញ​ ពី​ចិន​ទៅ​រក​អា​មេ​រិ​ក​វិញ​នោះ​ ។​

​នៅ​ពេល​នេះ​អា​មេ​រិ​កបាន​ដាក់​ពង្រាយ​ នាវាចម្បាំង​ និង​នាវា​យាមល្បាត​នៅ​ ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដូច​ជា​យឺតយ៉ាវ​ហើយ​មិន​អាច​ទទួល​ជោគជ័យ​នោះ​ទេ​ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​ប្រទេស​ សម្ពន្ធមិត្ដ​នៅ​ក្នុង​តំបន់​អាស៊ី​ ។​

​តាម​ប្រសាសន៍​របស់​លោក​ Peter​ Jenings​ អគ្គនាយក​មជ្ឈមណ្ឌល​ស្រាវ​ ជ្រាវ​យុទ្ធសាស្ដ្រ​អូស្ដ្រាលី​បាន​បញ្ជាក់​ថា​ប្រការ​ដែល​អា​មេ​រិ​ក​បញ្ជូន​នាវា​យាម​ ល្បាត​ នាវាចម្បាំង​ទៅ​យាមកាម​នៅ​ ក្បែរ​កោះ​សិប្បនិមិត្ដ​របស់​ចិន​នៅ​ដែនសមុទ្រ​ភាគ​ខាងត្បូង​បាន​បង្ហាញ​យ៉ាង​ ច្បាស់​ពី​ទស្សនៈ​នយោបាយ​ខុស​គ្នា​រវាង​ចិន​នឹង​អា​មេ​រិ​ក​ក៏​ដូច​ជា​ចែករំលែក​ផលប្រយោជន៍​ឱ្យ​គ្នា​មិន​ស្មើ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ ហេតុការណ៍​ខាងលើ​ មិន​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នោះ​ឡើយ​ ប៉ុន្ដែ​វា​អាច​ជំរុញ​ឱ្យ​មាន​ សង្គ្រាមត្រជាក់​តាម​បែប​ថ្មី​នៅ​ក្នុង​តំបន់​ អាស៊ី​រវាង​អា​មេ​រិ​ក​នឹង​ចិន​ ។​

​ទីក្រុង​ប៉េ​កាំ​ង​បាន​លុប​ថ្ម​បង្កើត​ទៅ​ជា​កោះ​សិប្បនិមិត្ដ​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដែល​ជា​យុទ្ធសាស្ដ្រ​ពង្រីក​អំណាច​ របស់​មេដឹកនាំ​ចិន​ ស៊ី​ ជី​ង​ពីង​ ចាប់​តាំង​ ពី​លោក​ឡើង​កាន់​តំណែង​កាលពី​ឆ្នាំ​២០១២​ មក​។​ លោក​បាន​អនុវត្ដ​គោលនយោបាយ​ ឆ្ពោះទៅ​កាន់​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ក៏​ដូច​ជា​សន្ដិសុខ​ជាតិ​ដើម្បី​ពង្រឹង​អំណាច​ យោធា​លើ​ឆាក​អន្ដរជាតិ​ ។​

​បើ​ទោះបី​ចិន​ចង់ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​ក្ដី​ ប៉ុន្ដែ​ ចិន​បាន​ធ្វើ​ជា​ឯកតោភាគី​បង្កើត​កោះ​ សិប្បនិមិត្ដ​គ្រប់គ្រង​ដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ទាំងមូល​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ ។​

​ចិន​ក៏​មាន​បំណង​ចង់​បណ្ដេញ​កម្លាំង​ទាហានជើងទឹក​អា​មេ​រិ​ក​ចេញពី​សមុទ្រ​ចិន​ភាគ​ខាងត្បូង​កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ​។​ ប្រសិនបើ​ចិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ បណ្ដេញ​អា​មេ​រិ​ក​នោះ​អា​មេ​រិ​ក​ប្រាកដ​ ជា​ពិបាក​ក្នុង​ការ​ចូល​ទៅ​កៀក​សមុទ្រ​នោះ​ ដើម្បី​ការពារ​សម្ពន្ធមិត្ដ​ ពិសេស​កោះ​ តៃវ៉ាន់​ និង​ជប៉ុន​។​ នៅ​ពេល​ដែល​ចិន​ គ្រប់គ្រង​សមុទ្រ​បាន​ទាំងស្រុង​ហើយ​នោះ​ កម្លាំង​ទាហានជើងទឹក​ប្រទេស​ណាមួយ​ចង់​ចូល​ទៅ​កាន់​ទីនោះ​ក៏​ត្រូវ​ពិចារណា​មុន​ ផង​ដែរ​ ។​

​គោលដៅ​ធំ​មួយទៀត​របស់​ចិន​គឺ​ការពារ​នាវាចម្បាំង​នាវាមុជទឹក​បំពាក់​កាំ​ ជ្រួ​ច​មី​ស៊ី​ល​បរមាណូ​។​ នាវាមុជទឹក​ របស់​ចិន​ងាយស្រួល​ក្នុង​ការ​ប្រទះ​ឃើញ​ពី​សត្រូវ​ ដូច្នេះ​ចិន​ចាំបាច់​ត្រូវ​តែ​បញ្ជូន​ ទៅ​កាន់​សមុទ្រ​ទឹក​ជ្រៅ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នោះ​ ។​

​ការ​គំរាមកំហែង​ពី​បរមាណូ​ធ្វើ​ឱ្យ​ ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​ប្រឈម​មុខ​តាន​ តឹង​ដាក់​គ្នា​ដូច​ជា​អា​មេ​រិ​ក​ជាមួយនឹង​ រុ​ស្ស៊ី​នោះ​ដែរ​។​ ទីក្រុង​ប៉េ​កាំ​ង​នឹង​មាន​ ម្ចាស់​ការ​ខ្លួនឯង​ក្នុង​តំបន់​នៅ​ពេល​ដែល​អាច​ធ្វើ​ជា​ម្ចាស់​នៃ​កម្លាំង​បរមាណូ​នៅ​ លើ​ដីគោក​ ដែនទឹក​ និង​ដែនអាកាស​ ។​

​យុទ្ធសាស្ដ្រ​ឆ្ពោះទៅ​កាន់​តំបន់​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ករប​ស់អា​មេ​រិ​ក​ក្នុង​ការ​ឡោម​ ព័ទ្ធ​ឥទ្ធិពល​របស់​ចិន​ដូច​ជា​គ្មាន​ប្រសិទ្ធភាព​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។​ ការ​ បញ្ជូន​នាវា​យាមល្បាត​ USS​ lassen​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​ទៅ​កាន់​តំបន់​សមុទ្រ​ ជុំវិញ​កោះ​របស់​ចិន​គឺ​វា​បាន​យឺត​ពេល​ ទៅ​ហើយ​ ។​

​នៅ​ពេល​នេះ​ចិន​បាន​ដាក់​គំនាប​ទៅ​ លើ​អា​មេ​រិ​កតាម​រយៈ​ការ​ប្រកាស​ពី​ គោលនយោបាយ​តឹងតែង​ជាមួយ​អា​មេ​ រិ​ក​។​ ភាគី​ទាំង​២​អាច​ពិភាក្សា​បញ្ចប់​ ជម្លោះ​បាន​ តែ​ដោយ​មាន​ទស្សនៈ​ខុស​ គ្នា​ធ្វើ​ឱ្យ​ការ​ពិភាក្សា​មិន​អាច​ស្វែងរក​ សំឡេង​មួយ​រួម​គ្នា​បាន​ឡើយ​ ។​

...

​ប្រសិនបើ​អា​មេ​រិ​ក​ចង់​ទទួល​បាន​ជោគ​ ជ័យ​នោះ​ត្រូវ​តែ​មានការ​គាំទ្រ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​មិន​អាច​ធ្វើ​តែ​ម្នាក់ឯង​នោះ​ ឡើយ​។​ នៅ​ពេល​នេះ​ដែរ​ជា​ពេលវេលា​ ដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​ដូច​ជា​អូស្ដ្រាលី​ ជប៉ុន​ ឥណ្ឌា​បង្ហាញ​ពី​ទស្សនៈ​ គាំទ្រ​សកម្មភាព​របស់​អា​មេ​រិ​ក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​។​ចិន​បានដឹង​ យ៉ាង​ច្បាស់​ថា​ គ្មាន​ប្រទេស​ណាមួយ​ ក្រៅពី​អា​មេ​រិ​ក​មាន​សមត្ថភាព​យាម​ ល្បាត​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ និង​ហ៊ាន​ប្រឈម​មុខ​ដោយ​បើកចំហ​ជាមួយ​ចិន​បាន​នោះ​ទេ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print