ឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​ ខណ្ឌដង្កោ​ ផ្អេីលដល់ពលរដ្ឋនាំគ្នាបាញ់ពន្លត់ទាន់ពេល

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានករណីអគ្គីភ័យមួយបានឆាបឆេះតូបលក់ខោអាវក្នុងផ្សារបុរីពិភពថ្មី​ អស់ចំនួន១តូបទាំងស្រុង​ កាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្សារបុរីពិភពថ្មី​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចេញមកអន្តរាគមន៍បាញ់ពន្លត់​ជាច្រេីននាក់​ ។

​ តាមប្រភពព័ត៌មានពីសន្ដិសុខបុរីពិភពថ្មី​ ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងកេីតហេតុ​ ហេីយបានក្រឡែកឃេីញមានផ្សែងហុយចេញពីក្នុងផ្សារ​ ទេីបមានការឆោឡោដល់អ្នកជិតខាង​ជាច្រេីននាក់ និងកងសន្តិសុខក្នុងបុរី​ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ​ និងធុងប៉េត្រូ​ យកទឹកមកជះ​ និងបាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង​ ព្រមទាំងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ឲ្យចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ផងដែរ​ ។

​ ក្នុងករណីអគ្គីភ័យនេះ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋ​ និងសន្តិសុខ​ សហការគ្នាបាញ់ពន្លត់ប្រេីពេលមិនដល់កន្លះម៉ោងផង​ក៏រលត់ទៅវិញជាស្ថាពរ​ ខណៈរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានមកដល់​ដែរ​ តែមិនបានប្រេីប្រាស់ឡេីយ​ ។ ចំពោះការខូចខាតត្រូវបានអគ្គីភ័យឆាបឆេះអស់តូបលក់ខោអាវចំនួន០១​ ដោយមិនគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ​ ។ បេីតាមការសន្និដ្ឋានរបស់សមត្ថកិច្ចពីមូលហេតុនៃការឆាបឆេះនេះ​ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print