ប្រទេសឡាវ, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវមាន កិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកប អាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវបានជ្រាបថា រដ្ឋាភិបាលឡាវបានចេញសេចក្តីណែនាំអំពីការ បន្តវិធានការបិទខ្ទប់ចំនួន ១៤ថ្ងៃ បន្ថែមទៀត ចាប់ពីថ្ងៃទី០៥ ដល់ ១៩ ខែកក្កដា ឆ្នាំ២០២១ ដូចមាន ខ្លឹមសារខាងក្រោម ៖
1. វិធានការហាមឃាត់៖
បន្តបិទកន្លែងស៊ីផឹក កាស៊ីណូ ការ៉ាអូខេ កន្លែងកំសាន្ត កន្លែងម៉ាស្សា ក្លឹបកីឡាគ្រប់ប្រភេទ ហាមលក់គ្រឿងស្រវឹង ហាមជួបជុំគ្នាកុះករ ហាមមិនឲ្យពលរដ្ឋណាមិនទាន់បានចាក់វ៉ាក់ សាំងកូវីដ-១៩ ធ្វើដំណើរតាមរថយន្ត យន្តហោះ និងហាមចេញ-ចូលតំបន់ក្រហម។
2. វិធានការបន្ធូរបន្ថយ៖
អនុញ្ញាតបើកដំណើរការពាណិជ្ជកម្ម ផ្សារទំនើប ផ្សារលក់ដុំនិងលក់រាយ កន្លែងដើរហាត់ ប្រាណ ទូកនេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ (អាចចូលអង្គុយបាន) រមណីយដ្ឋាន ទេសចរណ៍ ហាងកាត់សក់ និងកែសម្ផស្ស។ អនុញ្ញាតឲ្យមានកិច្ចប្រជុំ បើកសាលារៀននៅតំបន់មិនមានការរាលឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។
បើកដំណើរការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាសក្នុងប្រទេស សម្រាប់អ្នកធ្វើដំណើរដែល ទទួលបានវ៉ាក់សាំងចំនួន ០២ដូស។
សូមបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមប្រុង ប្រយ័ត្នកុំទៅកាន់កន្លែងដែលមានហានិភ័យ បន្តរក្សាអនាម័យឱ្យបានល្អ និងអនុវត្តន៍សេចក្ដីណែនាំរបស់ រដ្ឋាភិបាលឡាវ និងតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ពាការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីក រាលដាលជំងឺCOVID-19 ឱ្យមានប្រសិទ្ធភាព៕
ដោយ,សុខ ខេមរា