រដ្ឋបាលខេត្តបន្ទាយមានជ័យ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៥ និងអ្នកជាសះស្បើយចំនួន ២១នាក់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៥ និងអ្នកជាសះស្បើយចំនួន ២១នាក់។

ជាមួយគ្នានេះ​​ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ ខែកក្កដានេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិតហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត បានអញ្ជើញប្រគល់ថវិការបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា​ គ្រួសារសពម្នាក់ទទួលបានថវិកាចំនួន៥លានរៀល និងបានប្រគល់ដល់១២គ្រួសារនៃសព១២នាក់ ដែលមានលំនៅនៅក្រុងប៉ោយប៉ែត ដោយមកទល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន៣៩នាក់ហើយ៕ដោយ​៖សហការី​

នៅខាងក្រោមនេះ​ ជាតារាងឈ្មោះអ្នកកេីតជំងឺកូវីដ-១៩ សរុប​ចំនួន១០៥​ នាក់៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print