កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធី Wimbledon ឡើងវគ្គបន្ត

ចែករំលែក៖

កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Wimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមសារព័ត៌មាន AFP បានផ្សាយថា កីឡាករលំដាប់ទី១ពិភពលោកដែលបានឈ្នះជើងឯកផ្នែកបុរសចុងក្រោយនៅឯក្លិប All England នឹងត្រូវប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Grand Slam លើកទី៥០របស់គាត់នៅពេលដែលគាត់ជួបជាមួយកីឡាករ Andrey Rublev ឬ Marton Fucsovics របស់ហុងគ្រី។ Garin មានវ័យ២៥ឆ្នាំ មិនដែលលេងប៉ះជាមួយ Djokovic ពីមុនមកទេ នៅលើទីលានពីមុនទេ ហើយភ្លមៗនោះគាត់បានដឹងថាគាត់មិនដែលធ្វើឲ្យមានបញ្ហា ឬយកឈ្នះកីឡាករស៊ែប៊ីនោះទេ។ Djokovic បានឈ្នះ ៨ ពិន្ទុដំបូងនៃការប្រកួត ហើយមិនដែលចាញ់ក្នុងសិតណាមួយក្នុងរយៈពេល៤៥នាទីនោះទេ។ គាត់ចាញ់តែ១៣ពិន្ទុប៉ុណ្ណោះ ហើយបានផ្តួលគូប្រកួតរបស់គាត់ចំនួន៥ដងដើម្បីបន្តតំណែងជើងឯក Grand Slam លើកទី២០ដែលនឹងចងគាត់ជាមួយគូប្រជែងដ៏អស្ចារ្យគឺ Roger Federer និង Rafa Nadal សម្រាប់តំណែងជើងឯកផ្នែកបុរស។ គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់ Wimbledon លើកទី៦ ក៏នឹងធ្វើឱ្យកីឡាករវ័យ៣៤ឆ្នាំ Djokovic កាន់តែខិតជិតទៅនឹងទទួលបាន Golden Slam ផងដែរដោយមានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និង US Open ដែលនឹងត្រូវលេងនៅលើទីលានដែលកីឡាកររូបនេះពេញចិត្ត ៕ (រូបថត៖ BBC Sport+AFP) ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print