ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ។ដែលប្រព្រឹតទៅនៅកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០នាទី ។កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ដា នៅចំណុចខាងលិចគល់ស្ពានជ្រោយចង្វារ ផ្លូវលេខ៤៧ កែងផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យបានប្រព្រឹត្តនៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣ និង៣០នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ។
ជនសង្ស័យមានឈ្មោះ ម៉ៅ ដា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ប្រាក់ដុល្លារចំនួន២២,០០០ដុល្លារអាមេរិក (ពីរម៉ឹនពីរពាន់ដុល្លារអាមេរិក)
-នាឡិកាដៃចំនួន ០១ គ្រឿងម៉ាកLONGINE ខ្សែពណ៌ ខ្មៅ,
-ទូរសព្ទ័ដៃម៉ាក អាយហ្វូនអ៊ីចម៉េក ព៌ណទឹកមាស ស៊ីម កាតលេខ ០៧០ ៨៨៤ ៣៣៣ ចំនួន០១ គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone១១ProMax ពណ៌បៃតង ចំនួន ០១ គ្រឿង។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ាង វួចណៃ ភេទ ស្រី ឆ្នាំកំណើត១៩៧៧ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ V០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។
សម្ភារៈបាត់បង់ដុំមាសមួយដុំ ទម្ងន់ កន្លះគីឡូ ប្រាក់រៀលចំនួន៤,០០០,០០០រៀល
ប្រាក់ដុល្លារចំនួន ៥០០ដុល្លារអាមេរិក ពេជ្រពីរឈុតតម្លៃ៣៨,០០០ដុល្លារអាមេរិក
ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ប្រូ ស៊ីមកាតលេខ០៨៥ ៦៦ ១២ ១៥ ចំនួន ០១គ្រឿង។
សូមបញ្ជាក់ថាហេតុការណ៏ៈ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣ និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទំលុះទំលាយ ( គាស់ទ្វារបង្អូចចូលលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចផ្ទះលេខV០៣A ផ្លូវជាតិលេខ៦A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២៣ និង៣០នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ ដា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ បានដើរចេញពីផ្ទះជួលរបស់វា ផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកពួនសំងំក្នុងដីឡូតិ៍គ្មានលេខ ជិតបុរីហ្គ្រេនជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លុះដល់ម៉ោងកើតហេតុជនសង្ស័យក៏បានឡើងតាមដំបូលខាងក្រោយ មកធ្វើសកម្មភាពយកដៃទាញគាស់បង្អូចផ្ទះរបស់ជនរងគ្រោះដែលពុំមានលក្ខណៈរឹងមាំ រួចចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានសម្រេចរួចគេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕