ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌជ្រោយចង្វា បានសម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារដើមស្រល់ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា។
គួរជម្រាបថា នៅថ្ងៃពុធទី០៧ ខែកក្កដានេះដែរ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៩៨១នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៩៣៤នាក់ និងករណីស្លាប់ ១៩នាក់។
ក្នុងនោះ៖ ករណីឆ្លងសហគមន៍ ៧១៦នាក់ និងអ្នកដំណើរពីបរទេស ២៦៥នាក់។
ជាក់ស្ដែង បេីគិតត្រឹមព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 57,103 នាក់
– អ្នកជាសះស្បើយ= 48,974 នាក់
– អ្នកស្លាប់= 798 នាក់៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ខាងក្រោមនេះ៖