លោក ប្រាក់ សុខុន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ

ចែករំលែក៖

ភ្នំពេញ, កាលពី ម្សិលមិញ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ថងសាវ៉ាន់ ភុំវិហាន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្ស និងស្ថាប័នទាំងពីរ។ លោកបានថ្លែងថា, ខ្ញុំបានអបអរសាទរចំពោះលោក ថងសាវ៉ាន់ ភុំវិហាន ដែលត្រូវបានគណបក្សប្រជាជនបដិវត្តន៍ឡាវតែងតាំងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។

លោកបន្តទៀតថា, ខ្ញុំបានកោតសរសើរភាពប៉ិនប្រសប់នៃការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និងបានជម្រាបជូនភាគីមិត្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងបានជម្រាបអំពីកិច្ចការនៅចំពោះមុខដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយ និងរៀបចំ ផងដែរ។
ខាងក្រោមនេះជា, សេចក្ដីប្រកាសព័ត៌មាន

ខ្លឹមសារជំនួបតាមប្រពន្ធ័វីដេអូរវាងលោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង លោក ថងសាវ៉ន់ កុំវិហាន ប្រធានគណៈទាក់ទងបរទេសន គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទីរសៀល លោក ប្រាក់ សុខុន សមាជិក គណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ថងសាវ៉ាន់ ភុំវិហា ប្រធានគណៈទាក់ទងបរទេសនៃគណៈ កម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងទិសដៅ កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្ស និងស្ថាប័នទាំងពីរ។

នៅក្នុងជំនួបនេះ លោក ប្រាក់ សុខុន និង លោក ថងសាវ៉ាន់ ភុំវិហា បានសម្តែងនូវសេចក្តី សោមនស្សរីករាយដែលបានជួបសន្ទនាជាមួយគ្នាតាមប្រព័ន្ធវីដេអូ ហើយ លោក ប្រាក់ សុខុន បានអបអរសាទរ ចំពោះលោក ថងសាវ៉ា វិហា ដែលត្រូវបានគណបក្សប្រជាជនបដិវត្តន៍ឡាវតែងតាំងជាប្រធានគណៈ ទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡា ដែលសបញ្ជាក់អំពីជំនឿទុកចិត្តពីសំណាក់ បក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវ លើសមត្ថភាព បទពិសោធន៍ និងស្មារតីមោះមុត របស់លោក។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជា ប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងបានឯកភាពគ្នាថា ការចែករំលែក ព័ត៌មានទៅវិញទៅមកជាប្រចាំ និងទាន់ពេលវេលា គឺមានសាសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យប្រព្រឹត្តទៅដោយរលូន និងគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេស ទាំងពីរមាន ដូចជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ កិច្ចប្រជុំគណៈ កម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ កិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខឡាវ និងកិច្ច ប្រជុំរវាងអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងបានឯកភាពថា យន្តការទាំងនេះបានផ្ដល់ឱកាស ឱ្យប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយផ្លែផ្កា និងផលប្រយោជន៍ទៅវិញទៅមក។ ភាគី ទាំងពីរក៏បានឯកភាពខិតខំទ្វេដងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងសុខុមាលភាពប្រជាជន ដោយអនុវត្តរាល់កិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់ និងសេចក្តីសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំកំពូលគណបក្ស និងរដ្ឋាភិបាល ប្រទេសទាំងពីរ ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់តួនាទីរបស់ប្រទេស ទាំងពីរនៅលើកិច្ចការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំកំពូលរវាងប្រធាន/អគ្គលេខាធិការនៃគណបក្សកាន់អំណាចន ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តាមការឯកភាពគ្នារួចមកហើយក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេស ទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ទន្ទឹមនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ ថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។ លោក ប្រាក់ សុខុន បានកោតសរសើរភាពប៉ិនប្រសប់នៃការដឹកនាំរបស់ គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលនាំឱ្យប្រទេសមានការរីកចម្រើនជាលំដាប់។ លោក បានជម្រាបជូន ភាគីមិត្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត

របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជា ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ ដើម្បី ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបានជម្រាបអំពីកិច្ចការនៅចំពោះមុខដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយ និងរៀបចំ។ លោក ថងសាវ៉ាន់ កុំវិហាន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមមគ្គុទេសក៍ដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ដែលបាននាំឲ្យកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងមានប្រសិទ្ធភាព។

នៅចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តថា ជំនួបនេះពិតជាទទួលបាននូវលទ្ធផល ផ្លែផ្កាជាទីគាប់ចិត្ត និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print