ខេត្តក្រចេះ , រដ្ឋបាលខេត្តខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង០៥ ក្រុងក្រចេះ ស្រុកឆ្លូង និងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វជ្រាបថា ការចាក់វ៉ាក់សាំងកូដ-១៩ ជូន ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ពេលព្រឹកពីម៉ោង៨: ០០ នាទី ដល់ម៉ោង១២:០០ នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០ នាទី ដល់ម៉ោង១៧: ០០ នាទី នៅទីតាំងដូចខាងក្រោមតាមតារាងកំណត់ ៖
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដូចបានជម្រាបជូនខាងលើ ត្រូវមក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយភ្ជាប់មកជានូវឯកសារថតចម្លង+ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬ សំបុត្រកំណើត ឬប័ណ្ណគ្រួសារ ឬប័ណ្ណស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរឃុំ និងសង្កាត់ ដោយអនុវត្តឱ្យបានត្រឹម ត្រូវ នឹងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និងពាកុំ របស់រាជរដ្ឋាភិបាល និងការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ។ ចំពោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំ និងស្រុកផ្សេងទៀត ក្នុងខេត្តក្រចេះ
រដ្ឋបាលខេត្ត នឹងជូនដំណឹងនៅពេលក្រោយ។ អាស្រ័យហេតុនេះ សូមសារធារណៈជន និងបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ៕
ដោយ, សុខ ខេមរា