ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាលមានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកណ្តាល។
ជាកិច្ចចាប់ផ្តើម លោកអភិបាលខេត្តបានធ្វើរបាយការណ៍ស្វាគមន៍ បន្ទាប់មក លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី បានធ្វើបទឧន្ទេសលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមាន ១៦ជំពូក ១៩៦មាត្រា។
សមាសភាពចូលរួមមាន៖ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត, សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក, ប្រធានការិយាល័យជុំវិញក្រុង-ស្រុក, ប្រធានសុខាភិបាលក្រុង-ស្រុក ឃុំ-សង្កាត់, នាយកសាលាបឋមសិក្សា និងមធ្យមសិក្សា ក្រុង-ស្រុក សរុបប្រមាណ ១.០៦៨នាក់៕
ដោយ៖ សុខ ខេមរា