Pickford បំបែកកំណត់ត្រាអ្នកចាំទីរបស់អង់គ្លេស រារាំគូប្រកួតមិនឲ្យស៊ុតចូលច្រើនជាងគេតាំងពីឆ្នាំ១៩៦៦

ចែករំលែក៖

Jordan Pickford បានក្លាយជាអ្នកចាំទីជម្រើសជាតិអង់គ្លេសដែលរារាំងគ្រាប់បាល់មិនចូលឲ្យចូលទីវែងជាងគេបំផុតដោយមិនមានគ្រាប់បាល់បំប៉ោងសំណាញ់ទីក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូ ដោយបំបែកកំណត់ត្រាមួយដែលមិនធ្លាប់មាននៅក្នុងយុទ្ធនាការ World Cup របស់តោកំណាចអង់គ្លេសកាលពីឆ្នាំ១៩៦៦ ។  យោងតាមសារព័ត៌មានរ៉យទ័រដែល CNA យកមកផ្សាយបានឲ្យដឹងថា អ្នកចាំទីរូបនេះបានវ៉ាដាច់កីឡាករ Gordon Banks រហូតដល់៧២០នាទីក្នុងអំឡុងពេលជ័យជំនះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ២០២០របស់អង់គ្លេសឈ្នះដាណឺម៉ាក ខណៈដែលក្រុមនេះឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៦៦ ជាមួយនឹងជ័យជម្នះ ២-១ បន្ទាប់ពីម៉ោងបន្ថែម។   ទោះជាយ៉ាងណាក៏ដោយ Pickford ត្រូវបានធានារួចហើយដើម្បីទទួលបានពានរង្វាន់ “ស្រោមដៃមាស” យូរ៉ូឆ្នាំ២០២០ ព្រោះគាត់បានរក្សាគូប្រកួតមិនឲ្យស៊ុតចូល (Clean Sheet ) រហូតដល់៥ដង។កំណត់ត្រានេះមិនមានអ្នកចាំទីផ្សេងទៀតអាចធ្វើបានឡើយ។ គូប្រជែងដ៏សំខាន់បំផុតរបស់គាត់គឺ Gianluigi Donnarumma របស់អ៊ីតាលីដែលរក្សាបាន៣ដង ៕ (រូបថត៖ AP) ដោយ៖ភារៈ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print