ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាផ្សារមង្គលបូរី នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានត្រូវអាជ្ញាធរ ប្រកាសឲ្យបិទខ្ទប់ ជាបណ្ដោះអាសន្ន ដោយសារផ្ទុះការឆ្លងរាលដាលជំងឺកូវីដ ១៩ ។
ដោយឃើញយ៉ាងដូច្នោះ ក្រុមអាជីវករមួយចំនួន បាននាំគ្នាបង្វែរទិសដៅទៅ លក់ដូររបស់ខ្លួន ទៅកកកុញ នៅផ្សារមង្គលបូរីថ្មី ឬហៅ ផ្សារតាយ៉ាវ នៅជិតខាងគ្នានោះបានតែ ១ ថ្ងៃប៉ុណ្ណោះ ។
ននៅទីបំផុតរសៀល ថ្ងៃទី៧ និងព្រឹក ថ្ងៃទី៨ ខែកក្កដា ម្ចាស់ផ្ផ្សានេះសុំការអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបិទខ្ទប់ផ្សារនោះដែរ ព្រោះវាមាន ហានីភ័យខ្ពស់ ក្នុងការផ្ទុះមេរោគកូវីដ ១៩ ដែរ ។ ប៉ុន្តែ គេសង្កេតឃើញអាជីវករ ពិសេសអ្នកលក់ ម្ហូបអាហារ និងរបស់ប្រើប្រាស់ បាននាំទៅលក់ដូរ រាយប៉ាយ នៅខាងក្រៅរោងផ្សារ ឬតាមចិចិញ្ចើមផ្លូវទៅវិញ។
លោក ពិន សេងហាប់ អភិបាលរងស្រុកមង្គលបូរី បានបានថ្លែងប្រាប់បណ្តាញផ្សាព្វផ្សាយនៅថ្ងៃទី៨ ខែកក្កដាថាៈ ករណីនេះ ម្ចាស់ផ្សារមង្គលបូរីថ្មី ឬ ហៅផ្សារតាយ៉ាវ ក៏បារម្ភខ្លាំងដូចអាជ្ញាធរ មានសមត្ថកិច្ចដែរអំ ពីលទ្ធភាព នៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ ១៩នេះ ហើយក៏សុំបិទ ខ្ទប់តែម្តងទៅ ។ ដោយក្នុងនោះមកពីគាត់ យល់ថា ផ្សារមង្គលបូរី ដែលជាផ្សារធំជាងគេបង្អស់ នៅទីរួមស្រុក មានមនុស្សច្រើនអ៊ូរអរ ទើបផ្ទុះនូវជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យ ជួរមុខ នៅតែបន្តរកឃើញ អ្នកវិជ្ជមានកូវីដ ១៩ ក្រោយបិទខ្ទប់ ផ្សារមង្គលបូរីនៅស្រុកមង្គលបបូរីជាបន្តបន្ទាប់។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹង កាលពីថ្ងៃទី៨ កក្កដាថាៈ អាជីវករលក់ដូរ នៅក្នុងផ្សារមង្គលបូរី ត្រូវបានរកឃើញអ្នកផ្ទុកជំងឺកូវីដ ចំនូនជាង ៣០ នាក់ ហើយចេះតែបន្តរកឃើញ បន្ថែមទៀត ។
ជាមួយគ្នានេះ អាជ្ញាធរស្រុក បានបន្តអំពាវនាវអោយអ្នកប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ ត្រូវតែចេញមកផ្តល់និងយកសំណាករកមេរោគកូវីដ១៩ អោយបានគ្រប់គ្នាក្នុងនោះ ទីតាំងយកសំណាក បានប្តូរពីវត្តឫស្សីក្រោក ទៅនៅរួមគ្នា ជាមួយនឹងកន្លែងយកសំណាកនៅក្នុង មណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរីតែម្តង៕
ដោយ៖ អរុណរះ