មន្ទីរបរិស្ថានខេត្តរតនគិរី៖​ ចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់)

ចែករំលែក៖

ខេត្ត​រតនគីរី​៖​ បេី​យោង​តាម​ការ​បង្ហោះ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួង​បរិស្ថាន​ នៅថ្ងៃសុក្រទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ថា៖​ មន្ត្រីឧទ្យានុរក្សស្នាក់ការឧទ្យានជាតិវើនសៃ-សៀមប៉ាង បានចុះល្បាតពួនស្ទាក់បង្ក្រាបទល្មើសសត្វព្រៃ ជួបជនសង្ស័យ០១ក្រុម មានគ្នាចំនួន០៤នាក់ (គេចខ្លួនបាត់) ចូលទៅធ្វើសកម្មភាពប្រម៉ាញ់ចាប់សត្វព្រៃ និងដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិ(វើនសៃ-សៀមប៉ាង)។

ក្រសួង​បរិស្ថាន​ បានបញ្ជាក់បន្ថែមថា​ មន្ត្រីឧទ្យានុរក្សរឹបអូសយកបានម៉ូតូ ចំនួន០២គ្រឿង, សត្វរញី(រស់)ចំនួន០១ក្បាល, ម៉ងចាប់សត្វសំពោធ ចំនួន០២ត្បូងប្រវែងប្រមាណ១០០ម៉ែត្រ, អង្រឹងចំនួន០៤, គូមឆ្លុះសត្វ ចំនួន០២, កាបូបស្ពាយ(កព្ចាប់ចូលព្រៃ)ចំនួន០២, ញ៉ែងដាក់សត្វ ចំនួន០២, កាំបិតចំនួន០១, ការ៉ុង់គ្រឿងហូបចុកចានឆ្នាំង០១ចំនួន និងស្បែកជើងចំនួន០២គូ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print