Lionel Messi ផ្ញើសារទៅសមាជិកក្រុមអាហ្សង់ទីនឲ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Neyma ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ២០២១

ចែករំលែក៖

កីឡាករ Lionel Messi បានធ្វើការព្រមានទៅកាន់មិត្តរួមក្រុមអាហ្សង់ទីនរបស់ខ្លួនមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២១ថា ឱ្យពួកគេប្រុងប្រយ័ត្នចំពោះ Neymar និងគួរកត់សម្គាល់នៅទូទាំងការប្រកួតនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ sportskeeda កាលពីថ្ងៃទី៩ កក្កដាម្សិលមិញ។

ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America នៅឆ្នាំនេះ។ ក្រុមទាំងពីរមានទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលនារដូវក្តៅនេះ ហើយនឹងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃសៅរ៍ទី១១ កក្កដានេះ។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Lionel Messi បាននិយាយទៅកាន់អ្នកសារព័ត៌មាន ហើយមានការកោតសរសើរយ៉ាងខ្លាំងចំពោះអតីតមិត្តរួមក្រុមរបស់គាត់គឺកីឡាករ Neymar ។ គាត់បានសារភាពថា ការប្រកួតជាមួយប្រេស៊ីលពិតជាលំបាកណាស់ ជាពិសេសដោយសារតែមាន Neymar ។

គាត់បន្ត​ថា “ប្រេស៊ីលជាមួយ Neymar នឹងជួបការលំបាកខ្លាំងណាស់ យើងដឹងពីសក្តានុពលរបស់គាត់និងអ្វីដែលគាត់ធ្វើម្នាក់ៗ។ កាលពីដើមសប្តាហ៍នេះ Neymar បានអះអាងថា គាត់ចង់ជួបអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ ព្រោះគាត់មានមិត្តភក្តិនៅទីនោះ។ គាត់​បាន​និយាយ​ថា ខ្ញុំចង់លេងប៉ះអាហ្សង់ទីនព្រោះខ្ញុំមានមិត្តភក្តិនៅទីនោះ”។

បច្ចុប្បន្ន Lionel Messi គឺជាកីឡាករមិនមានតម្លៃខ្លួនក្នុងការផ្ទេរ (Free Agent) ខណៈដែលកិច្ចសន្យារបស់គាត់នៅឯ Barcelona បានផុតកំណត់ហើយ។ តារាឆ្នើមរបស់ក្រុម Barcelona រូបនេះមានសេរីភាពក្នុងការជួបពិភាក្សាជាមួយក្លិបណាមួយក្នុងពិភពលោក ប៉ុន្តែរបាយការណ៍បានបង្ហាញថា ក្រុម Barcelona មានទំនុកចិត្តក្នុងការរក្សារូបគាត់បន្តទៀត។

ប្រធានក្លិប La Liga លោក Javier Tebas ត្រូវបានសារព័ត៌មានអង់គ្លេសមួយសួរថា តើលោកនឹងជួយ Barcelona រក្សា Lionel Messi តាមវិធីណាដែរ? ប្រធានក្លិបរូបនេះបានបដិសេធមិនឲ្យចូលក្នុងវិបត្តិហិរញ្ញវត្ថុនៅ Camp Nou ទេ។

គាត់បាននិយាយថា “ការសម្រេចចិត្តថា តើ Lionel Messi ស្ថិតនៅមិនមែនសម្រាប់ខ្ញុំទេ វាអាស្រ័យលើ Barcelona។ ពួកគេត្រូវធ្វើអ្វីៗដែលពួកគេត្រូវធ្វើដើម្បីឱ្យស្របទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងដើម្បីអាចអនុញ្ញាតឱ្យ Messi ស្នាក់នៅ។ យើងពិតជាសង្ឃឹមថា Barcelona អាចដោះស្រាយបញ្ហាបានដូច្នេះ Messi អាចនៅអេស្ប៉ាញ។ តើវាអាចជះឥទ្ធិពលដល់ La Liga ដែរឬទេ? យើងតែងតែចង់បានកីឡាករឆ្នើមៗលេងនៅ La Liga ។ បើតាមខ្ញុំដឹង Serie A មិនទាន់រីកចម្រើនដូចដែលពួកគេចង់បាននៅ Ligue 1 នៅបារាំងដែរ” ៕ (រូបថត ៖ sportskeeda ) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print