ទ្វីបអាស៊ីនៅតែជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតលើពិភពលោក

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃទី១០ខែកក្កដា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប186.811.123 នាក់ និងស្លាប់4.034.693នាក់ ។ ក្នុងរយៈពេល១ថ្ងៃកន្លងមក មានករណីឆ្លងកូវីដ-១៩ សរុប 484.066 នាក់ និងស្លាប់ 8.157នាក់ ។ ទ្វីបអាស៊ី គឺជា តំបន់ដែលមានករណីឆ្លងកូវិដ-១៩ ច្រើនជាងគេបង្អស់នៅលើពិភពលោក ។

ចំណែកតួលេខរបស់គេហទំព័រ worldometers.info បានផ្សាយថា គិតដល់ព្រឹកថ្ងៃទី១០ខែកក្កដា មានករណីជាសះស្បើយពីកូវិដ- ១៩សរុប 170.870.034នាក់ និង មាន11.906.396លាននាក់កំពុងតែព្យាបាល ក្នុងនោះមានជាង ៧៧ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់ ក្រៅពីនេះគឺស្ថានភាពជំងឺស្រាលប៉ុណ្ណោះ ។ មានប្រទេសនិងដែនដី សរុប២២២ប្រទេសឆ្លងកូវីដ -១៩ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រេស៊ីលមានករណីឆ្លងកូវីដ-១៩សរុប 57.713 នាក់ថ្មី ហើយប្រេស៊ីលគឺជាប្រទេសមានករណីឆ្លងថ្មីច្រើនជាងគេបំផុតលើពិភពលោក ។ បន្ទាប់មកគឺប្រទេសឥណ្ឌាមានករណីឆ្លងជាង៤២ពាន់នាក់ និងទី៣គឺប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លងជាង ៣៨ពាន់នាក់ ។
តាមគេហទំព័រ Worldometers តំបន់អាស៊ី មានករណីឆ្លងកូវីដ-១៩ សរុប 57.279.920 នាក់គិតត្រឹមថ្ងៃទី១០ខែកក្កដា ។ អ្នកស្លាប់ដោយកូវីដ-១៩ នៅអាស៊ីមានដល់ទៅ 815.280 នាក់ និងព្យាបាលជាសះស្បើយ54.401.304នាក់ ៕ សាធី

...

ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ បន្តកើនឡើងនៅជុំវិញពិភពលោក។ (រូបភាព៖ AFP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print