ខេត្តកណ្តាល, នៅថ្ងៃអាទិត្យ ០២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារចុះជួយឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បាននាំយកអំណោយ និងទេយ្យទានដ៏ថ្លៃថ្លារបស់ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈពង្រឹងថ្នាក់ជាតិចុះជួយស្រុកពញាឮ ខេត្តកណ្តាល រួមមានដូចខាងក្រោម៖
១- អង្ករចំនួន ១៦បាវ ក្នុងមួយបាវ ស្នើនឹង ៥០គីឡូក្រាម សរុបស្មើនឹង ៨០០គីឡូក្រាម
២- ទានវស្សាចំនួន ៨គូរ
៣- ប្រេងម៉ាស៊ូតចំនួន ៨កាន ក្នុងមួយកាន ៣០លីត្រ
៤- មីចំនួន ៨កេស ធំ
៥- ទឹកស៊ីអ៊ីវ ១៦យួរ
៨- ទឹកសុទ្ធ ១៦កេស
៩- ថវិការចំនួន ៣,២០០,០០០រៀល
ដើម្បីទៅប្រគេនព្រះសង្ឃដែរគង់ចាំព្រះវស្សាទាំង ៨វត្ត នៅក្នុងឃុំវិហារលួងទាំងមួល ដោយក្នុង ១វត្ត ទទួលបាន អង្ករ ២បាវ, ទានវស្សា ១គូរ, ប្រេងម៉ាស៊ូត ១កាន, មី ១កេសធំ,ទឹកស៊ីអ៊ីវ ២យួរ, ទឹកសុទ្ធ ២កេស និងថវិកា ៤០ ម៉ឺនរៀល៕
ដោយ, សុខ ខេមរា