ម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរមិនប្រកាន់ស្តាំ និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយម៉ូតូ២គ្រឿងដែលបើកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះវ៉ង  ចិន្ដា អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាscoopy.i  ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១N-១១៣៣ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះសេន បុប្ផា  ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ អត់ស្លាកលេខ។

រីឯអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗផងដែរ។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងមិនប្រកាន់ស្តាំ និងខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកម៉ូតូទាំង២គ្រឿងដែលបើកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកវត្ថុតាងម៉ូតូទាំង៣គ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print