ភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យបានថា,ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទិញភេសជ្ជៈ ឬគ្រឿងស្រវឹងនៅ
🔴 ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
⏰ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៥០ ដល់ម៉ោង ៩៖០៥ ។
🔥 មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា