ខេត្តព្រះសីហនុ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ” ខ២៧” នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់តំណាងនាំយកអំណោយមូលនិធិមកប្រគល់ជូនគ្រួសារ ដែលមានជីវភាពក្រីក្រ ចំនួន៣គ្រួសារ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកស្នងការ បានបញ្ជាក់ថា៖
*គ្រួសារទី១៖ ឈ្មោះ ឡុង លី ភេទស្រី អាយុ ៦៦ឆ្នាំ មានចៅនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
*គ្រួសារទី២៖ ឈ្មោះ យន់ សៅរ៍ ភេទស្រី អាយុ ៤០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
*គ្រួសារទី៣៖ ឈ្មោះ ង៉ែត វ៉ាន ភេទស្រី អាយុ ៦៨ឆ្នាំ មានចៅនៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅ ក្នុងក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្នុងអំណោយដែលបានផ្តល់ជូនដោយក្នុងមួយគ្រួសារទទួលបាន៖
1/ អង្ករ១០គីឡូ
2/ មីមួយកេស
3/ ត្រីខកំប៉ុងមួយឡូ
4/ ទឹកត្រី១ដប
5/ ទឹកសុីអុីវ១ដប
6/ ស្ករមួយគីឡូ
7/ អំបិលមួយគីឡូ
8/ ប៊ីចេង ២៥០ក្រាម
9/ ប្រេងឆាមួយលីត្រ៕ដោយ៖សហការី