មេដឹកនាំគុយបា បានចោទប្រកាន់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអូសបន្លាយរ៉ាប់សិបឆ្នាំ របស់អាមេរិក បានបង្កឲ្យមានផលលំបាកសេដ្ឋកិច្ច និងអសន្តិសុខក្នុងសង្គម នាពេលកន្លងមក ។
មានប្រសាសន៍តាមកញ្ជាក់ទូរទស្សន៍ ជាតិគុយបា ប្រមុខដឹកនាំគុយបាលោក Miguel Diaz-Canel បានប្រកាសថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ប៉ុន្មានឆ្នាំកន្លងមក បង្កឲ្យប្រទេសនេះប្រឈមកង្វះឱសថ កង្វះអគ្គិសនី និងការប្រឈមមុខបញ្ហាសេដ្ឋកិច្ចដល់ប្រទេសគុយបា។
មេដឹកនាំគុយបា បានបញ្ជាក់ថា «អាមេរិកបានបន្តគោលនយោបាយដាក់គំនាប់សេដ្ឋកិច្ច ដើម្បីបង្កអសន្តិសុខនៅក្នុងសង្គមគុយបា ។ រដ្ឋាភិបាលគុយបានបានប្រឈមបញ្ហាជាច្រើន ហើយបានឆ្លងផុតដំណាក់កាល អាកក្រក់ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មអូសបន្លាយរាប់សិបឆ្នាំកន្លងមក។
ការលើកឡើងរបស់ប្រុមុខដឹកនាំគុយបា ក្រោយពេលមានពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែរក្បួនបាតុកម្មនៅថ្ងៃទី ១១ខែកក្កដា នៅរដ្ឋធានី Havana ដោយមានការដង្ហែរក្បួនតាមបណ្តោយឆ្នេរសមុទ្រ ។ ក្រុមបាតុករបានស្លែកពាក្យស្លោក ប្រឆាំងនិងកង្វះស្បៀងអាហារ។ បាតុម្មធ្វើឡើងដោយសន្តិវិធីក្នុងរយៈពេលជាង២ម៉ោង ក្រោយមកក៏មានអំពើហិង្សាកើតឡើង ដោយក្រុមបាតុករជ្រុលនិយមមួយចំនួនបានគប់ដុំថ្ម ទៅលើកម្លាំងប៉ូលិស ។ អំពើហិង្សាក៏ត្រូវបានគ្រប់គ្រងវិញក្នុងពេលភ្លាមៗនោះដែរ៕ ដោយ៖សាធី