រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១០៦នាក់ ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដា !

ចែករំលែក៖

ខេត្តសៀមរាប, ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១០៦នាក់ ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១០៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៩នាក់ និងស្លាប់ចំនួន ១នាក់ នៅ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖
ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី១៧ ដល់ទី១៩ ជាករណីមានប្រភពចម្លងចេញពីរាជធានីភ្នំពេញ ,និងករណីទី២០ ករណីឆ្លងមានប្រភពចម្លងចេញពី ផ្សារដំដែក។ ក្នុងនោះ ករណីទី២១ ដល់ទី៣៤ ជាករណីមានប្រភពចម្លងចេញពីឈ្មោះ ថាំង វណ្ណា ពលករ មកពីប្រទេសថៃ ករណីទី៣៥ ដល់ទី៣៨ ជាករណីមានប្រភពចម្លងមកពីសង្កាត់ស្រង៉ែ , ករណីទី៣៩ ដល់ទី ៥៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៥៦ ដល់ទី៨០ ជា ករណីមានប្រភពចម្លងចេញពីផ្សារលើ។ ជាមួយគ្នានេះ ករណីទី៩១ ដល់ទី៩៨ ករណីមានប្រភពចម្លង ចេញពីការដ្ឋានRose Apple Sqare ករណីទី៨៩ ជាករណីមានប្រភពចម្លងចេញពីខេត្តកណ្តាល, ករណីទី ១០០ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងករណីទី១០១ ជាករណីឆ្លងបន្តពីអ្នក ជំងឺឈ្មោះ សុខ ឃន ។ ចំពោះ ករណីទី១០២ ដល់ទី១០៦ គឺជាប្រជានៅរដ្ឋត្រឡប់មកពីប្រទេសថៃ មកដល់ ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចឡើយវិទ្យាល័យសម្តេចឪ។
អ្នកជាសះស្បើយទាំង ១០៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ចំពោះ-ករណីស្លាប់
-នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ និត នាវ ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋានភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥៖០០នាទី និងបានស្លាប់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់, ស្លាប់២៥នាក់ ,និង១៥៩៦នាក់ ,កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបងប្អូនដែលល្មើសនឹង វិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមគ្គលព័ត៌អ្នកកាំន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្ត ស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបាន ម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print