James Rodriguez និង Isco អាចនឹងមកជំនួស Calhanoglu នៅ AC Milan

ចែករំលែក៖

អតីតមិត្តរួមក្រុម Real Madrid កីឡាករ James Rodriguez និង Iscoគឺជាគោលដៅផ្ទេរដ៏មានសក្តានុពលរបស់ AC Milan ខណៈដែលក្លិបអុីតាលីមួយនេះបានដាក់ពួកគេនៅលើរ៉ាដាក្នុងរដូវកាលនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី១៣ កក្កដានេះ។

ទោះបីអ្នកទាំងពីរមានស្ទីលស្រដៀងគ្នាក៏ដោយក៏កីឡាករទាំងពីរបានលេងជាមួយគ្នាក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅឯក្លិប Real Madrid ប៉ុន្តែក្រោយមកអ្នកទាំងពីរក៏បានវិលត្រឡប់ទៅលេងក្លិបផ្សេង ។

យោងតាមរបាយការណ៍នៅក្នុងប្រទេសអុីតាលីបានឲ្យដឹងថា លោក Rossoneri កំពុងស្វែងរកកីឡាករម្នាក់ដើម្បីបំពេញនូវការចាកចេញរបស់ Hakan Calhanoglu បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ទៅក្រុម Inter ដោយទាំង Isco និង James បានក្លាយជាបេក្ខជនសក្តានុពល។

ខណៈពេលដែល Isco នៅតែលេងនៅ Los Blancos ទោះបីជាមានភាពលេចធ្លោក៏ដោយ James បានចាកចេញទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង និងផ្លាស់ទៅ Everton កាលពីរដូវក្តៅមុនដើម្បីស្វែងរកពេលវេលាលេងក្នុងជម្រើសដំបូង

Isco មានអាយុតិចជាង James មួយឆ្នាំ ហើយការទាមទារប្រាក់ខែរបស់គាត់នឹងទាបជាងកីឡាករអន្តរជាតិកូឡុំប៊ី ប៉ុន្តែវាមិនច្បាស់ទេថា តើក្រុម AC Milan ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដើម្បីរ៉ាប់រងលើប្រាក់ឈ្នួលរបស់គាត់ ឬយ៉ាងណា?

ក្លិប Real Madrid នឹងយល់ព្រមដកកីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញIsco នៅរដូវក្តៅនេះ ខណៈកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំ២០២២ បើមិនដូច្នេះទេ ពួកគេនឹងបាត់បង់គាត់ក្នុងការផ្ទេរដោយឥតគិតថ្លៃ ព្រោះពួកគេមិនត្រូវបានគេរំពឹងថានឹងបន្តកុងត្រារបស់គាត់នៅក្លិបទៀតនោះទេ ៕

   

...

ដោយ៖ ភារៈ(រូបថត ៖ MARCA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print