ក្រសួងពាណិជ្ជកម្ម​៖​ ជូន​ដំណឹង​​ឱ្យ​​ពាណិជ្ជករ ដែលមាន​ចំណាប់អារម្មណ៍​ចូលរួម​ពិព័រ​ណ៍​​ចិន​-​អាស៊ាន​លើក​ទី​១៨​

ចែករំលែក៖

ភ្នំពេញ​៖ នាពេលថ្មីៗ​នេះ​ ក្រសួងពាណិជ្ជកម្ម​ បាន​ជូនដំណឹង​ឱ្យ​ពាណិជ្ជករ ដែលមាន​ចំណាប់អារម្មណ៍​ចូលរួមពិ​ព័រ​ណ៍​ចិន​-​អាស៊ាន លើក​ទី​១៨ “The 18″ China ASEAN Expo 2021″​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០​ដល់​១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ នាទី​ក្រុង​ណាន​នឹង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​ សូម​អញ្ជើញ​មកចុះឈ្មោះ​ចូលរួម ក្រោយពេល​បានរៀបចំចំនួន​១៧ លើក រួចមក​។

ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បន្តថា ដោយ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់​អាច​ព្យាករណ៍បាន ការរៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន ឆ្នាំ​២០២១នេះ ក្រសួងពាណិជ្ជកម្ម ផ្ដល់​អាទិភាព ខ្ពស់​ដល់​ក្រុមហ៊ុន ឬ​សហគ្រាស​កម្ពុជា​ដែលមាន​សាខា ឬ​តំណាង​ចែកចាយ ផលិតផល​នៅ​ប្រទេស​ចិន​ស្រាប់ និង​ជំរុញ​លើកទឹកចិត្ត​ការចូលរួម​ពី​ចម្ងាយ​តាមរយៈ ការបញ្ជូន ផលិតផល និង​សេវា ទៅ​ចូលរួម​ដាក់តាំង​បង្ហាញជូន​អ្នកទស្សនា​និង​ស្វែងរក ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ ពាណិជ្ជកម្ម​ខាងលើ​។

​បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម​ ក៏បាន​ប្រកាសថា សូម​អញ្ជើញ​បណ្តា​ធុរជន សហគ្រិន វិនិយោគិន និង​សេវាករ​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ និង​មានបំណង​ចូលរួម​ពិព័រណ៍ ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៨ (​ឆ្នាំ​២០២១ ដើម្បី បន្ត​និរន្តរភាព​ពាណិជ្ជកម្ម ជាមួយ​ដៃគូ​របស់ខ្លួន​នៅ​ប្រទេស​ចិន សូម​ប្រញាប់​រួសរាន់​បំពេញបែបបទ និង​ដាក់ពាក្យ ចូលរួម​ដោយ​ឥតគិតថ្លៃ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​ឱ្យ​បាន មុន​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ជា​កំណត់ ព្រោះចំនួន​ស្ដង់​មានកំណត់​។​

​ជាមួយគ្នានេះ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ពិព័រណ៍​ខាងលើ លេខាធិការដ្ឋាន​នៃ​គណៈ កម្ម​ការរៀបចំ​ពិព័រណ៍​ចិន អាស៊ាន​សហការ​ជាមួយ​ក្រុមហ៊ុន Alibaba នឹង​រៀបចំ ពិធីបុណ្យ​ទិញ​ទំនិញប្រណិត​ពី​ប្រទេស​អាស៊ាន តាម​ប្រព័ន្ធ អន​ឡាញ​។

គួរបញ្ជាក់ថា សម្រាប់​ការ ចូលរួម​លក់ទំនិញ​ប្រណិត​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត ប៉ុន្តែ​អ្នកចូលរួម ត្រូវមាន​កាតព្វកិច្ច​ប​ង់ក​ម្រៃ​សេវា​ផ្សាយ​លក់​ផ្ទាល់​ចំនួន​ចាប់ពី ៥០.០០០ យ័ន ទៅ ១៥០.០០០​យ័ន ក្នុង​មួយ​មុខទំនិញ ហើយ​ប្រសិនបើ​មាន​អ្នកទិញ ម្ចាស់​ក្រុមហ៊ុន​ត្រូវមាន​កាតព្វកិច្ច​បង់ប្រាក់​កម្រៃ ជើងសារ​ឲ្យ​ក្រុមហ៊ុន Alibaba ចំនួន​ចាប់ពី ១៥%-២០% នៃ​ចំនួន​ទឹកប្រាក់​ដែល​បាន​លក់បាន​សរុប​៕​ដោយ៖សហការី

...

រូបភាព​៖ឯកសារ​ ​ចូលរួមពិ​ព័រ​ណ៍​ចិន​-​អាស៊ាន នាពេលកន្លងទៅ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print