ក្រុងប៉ោយប៉ែត៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះត្រួតពិនិត្យទីតាំងស្តុកគ្រឿងក្នុងមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លួចនាំចូលមកពីប្រទេសថៃឡង់ដ៍ តាមច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចុះឆែកឆេរនេះបានធ្វើឡើងកាលពីម៉ោង12ថ្ងៃត្រង់ ថ្ងៃទី12 ខែកក្កដា ឆ្នាំ2021 ដោយមានតំណាងម្ចាស់ទីតាំងសត្វឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួនជាង 2000 គីឡូក្រាម មានដូចជា៖
– ក្បាលជ្រូក = 6ក្បាល = 28គីឡូក្រាម – ជើង = 113ថង = 564គីឡូក្រាម- ពោះវៀន = 72ថង = 288គីឡូក្រាម
– បេះដូង = 33ថង = 115គីឡូក្រាម- ក្រពះ = 450គីឡូក្រាម- គ្រឿងក្នុងលាយក្បាល = 19បាវ = 532គីឡូក្រាម – សាច់លាយឣណ្ដាត = 39ថង = 136គីឡូក្រាម។
ក្រមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
សួមរំលឹកថាៈច្រកទ្វារអន្តរជាតិប៉ិយប៉ែតត្រូវគេមើលឃើញថាការនាំចូល
គ្រឿងក្នុងជ្រូកតាមរយៈរថយន្តថៃជាច្រើនក្នុងមួយថ្ងៃៗ នាំយកមកចែកចាយនៅតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យជាពិសេសក្រុងប៉ោយប៉ែត ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទទួលទាន់ គួរតែមន្រ្តីជម្នាញចាត់វិធានការឲ្យបានជាក់លាក់ ដើម្បីសុខម៉ាលភាពពលរដ្ឋ៕
ដោយ៖ វណ្ណា