ករណី​បាក់​រលំ​សណ្ឋាគារមួយ​ ​នៅប្រទេស​ចិន​ភាគ​ខាងកើត​ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​ ៨នាក់ស្លាប់​ ​និង​បាត់​ខ្លួន​ ៩នាក់

ចែករំលែក៖

អន្តរជាតិ​៖ ​មនុស្ស​យ៉ាងហោចណាស់​ចំនួន​ ៨​នាក់​បានស្លាប់​ និង​បាត់​ខ្លួន​ ​៩នាក់​ ក្នុង​ករណី​បាក់​រលំសណ្ឋាគារ​មួយ​ ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ​កាលពី​ថ្ងៃ​ចន្ទទី​១២ ខែកក្កដា​ ឆ្នាំ​២០២១។ នេះបេី​តាមការចុះផ្សាយរបស់ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV។

​យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍ CCTV បានបន្ថែមទៀតថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ទាញ​អ្នក​នៅ​រស់រាន​មានជីវិត ៧ នាក់​ពី​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​លំដាប់​ថវិកា​ឈ្មោះ Siji Kaiyuan​ក្នុង​ទីក្រុង​ទេសចរណ៍​ដ៏​មានប្រ​​ជា​ប្រិយ​ឈ្មោះ ស៊ូ​ចូ​វ។​ ទូរទស្សន៍ CCTV បានរាយការណ៍បន្ថែមថា​ ការជួយ​សង្គ្រោះ​បាន “​កំពុងដំណើរការ​” ខណៈ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នេះ​។​

​បេី​យោង​តាម​ការចុះបញ្ជី​នៅលើ​វេបសាយ​ធ្វើដំណើរ Ctrip បានឱ្យដឹងថា សណ្ឋាគារ Siji Kaiyuan បាន​បើក​ក្នុង​ឆ្នាំ ២០១៨ ហើយ​មាន​បន្ទប់​ចំនួន ៥៤​ក៏ដូចជា​សាល​ជប់លៀង​និង​បន្ទប់​​សន្និសីទ​ផងដែរ​។​

​បន្ថែមពីនេះ រូបភាព​ដែល​ផ្សាយ​ដោយទូរទស្សន៍ CCTV បានបង្ហាញ​បុគ្គលិក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់​ពាក់មួក​សុវត្ថិភាព​នៅឯ​កន្លែង​នៃ​គ្រោះ​មហន្តរាយ​នេះ ដោយ​បិទផ្លូវ​ទាំងស្រុង​នៅ​ជុំវិញ​សណ្ឋាគារ​បាក់បែក​នេះ​។​

​គួរបញ្ជាក់ថា ការដួលរលំ​អគារ​ឬ​គ្រោះថ្នាក់​ទាក់ទង​នឹង​អគារ​មិនមែនជា​រឿង​ចម្លែក​ទេ​នៅក្នុង​ប្រទេស​ចិន ដែល​ជារឿយៗ​កើត​ឡើង​ដោយសារ​ស្តង់ដារ​សំណង់​ធូររលុង​ឬ​អំពើពុករលួយ​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print