រថយន្តសាំយ៉ុងពន្លះក្បាលព្រួញពុះចែកផ្លូវ បាក់អស់បីកង់ ក្រឡាប់ផ្ងារជេីង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តសាំយ៉ុងដឹកផ្លែឈេី ក្នុងល្បឿនលឿន បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីង រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ ៥២៨ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីអ្នកឃេីញហេតុការណ៍ បានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ដឹកផ្លែឈេី ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីងឡេីងលេី រងការខូចខាតយ៉ាងដំណំ ។
តែសំណាងល្អ អ្នកបេីករថយន្តគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print