បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមទៅបុករថយន្ត​ Ford ពីចំហៀងបណ្ដាលឲ្យរងរបួស​

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តFordពីចំហៀងខាងឆ្វេងពេញទំហឹង​ កាលវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ១០៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ស៊េរី២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IR-7035 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្ត​ Ford ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ -7911 បើកបរដោយបុរសម្នាក់​ តាមបណ្ដោយផ្លូវ៤៣២​ ទិសដៅពីលិចទៅកើត​ ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ចំណែករថយន្តFordបានរងការខូចខាត​ តែភ្លាមៗមិនបានឈប់នៅកន្លែងកើតហេតុនោះទេ​ ដោតបើកទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់​ ។

​ ក្រោយកើតហេតុ​ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាម៉ុយដឹកយកទៅព្យាបាលរបួស​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print