សមត្ថកិច្ចមិនឃាត់ខ្លួនមេរងយោធាខេត្ត​ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីគាត់បានជិះម៉ូតូចេញពីផឹកស៉ីុស្ថិតក្នុងសភាពស្រវឹងជោគជាំក៍បានបើកម៉ូតូរេចង្គូតពេញផ្លូវទៅប៉ះនឹងកញ្ចក់រថយន្តមួយគ្រឿងកំពុងធ្វើដំណើរបញ្ច្រស់ទិសគ្នាបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦នឹង១០នាទីរសៀលថ្ងៃទី១៩ខែមិនាឆ្នាំ២០១៦នៅត្រង់ចំណុចភ្នំកូនសេក តាមបណ្តោយផ្លូវជាតិលេខ៧៦ស្តិតក្នុងភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

បើតាមការឲ្យដឹងពីលោក​ ទូច​ ផាលី នាយរងប៉ុស្ថ៍តាអងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងម៉ាកឌ្រីមសង់សេរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ស្លាកលេខ រតនគិរី១c.៤៣៧៥ បើកបរក្នុងទិសដៅពីត្បូងទៅជើងជនរងគ្រោះមានឈ្មោះសា មិសាលាវ ភេទប្រុស​ អាយុ៦០ឆ្នាំជនជាតិគ្រឹង​ បានរងរបួសធ្ងន់ត្រង់ក្បាល​ និងមានទីលំនៅភូមិកើតហេតុខាងលើ។

លោកនាយរងប៉ុស្តិបានបន្តទៀតថា រថយន្តបង្ករម៉ាកវិហ្គោពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ២J.៥៤៦៤ បើកបរក្នុងទិសដៅបញ្ច្រស់គ្នាពីជើងទៅត្បូងអ្នកបើកបរមានឈ្មោះហ៊ុន ប៉ាក ភេទប្រុស​ អាយុ៥០ឆ្នាំ​ បច្ចុប្បន្ន ជាមេបញ្ជការតំបន់ប្រត្តិការសឹករងខេត្តមណ្ឌលគិរី។​ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តក៍ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍​ នឹងវាស់វាងយករថយន្តនឹងម៉ូតូមករក្សាទុកនៅប៉ុស្តិនគបាលរដ្ឋបាលអូចេងដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ចំណែកឯម្ចាស់រថយន្តដែលបង្ករគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្សស្លាប់​ សមត្ថកិច្ចមិនបានឃាត់ខ្លួនទេ​ បែរជាទុកអោយ​ ក្រោយពីធ្វើបុណ្យសពរួចនឹងចូលមកដោះស្រាយជូនសំណងទៅលើជនរងគ្រោះផងទៅវិញ?

រីឯសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕

20160319212257

20160319212301

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print