សារព័ត៌មាន The Sun បានផ្សាយថា ក្រុមមេខៀវ Manchester City ដែលបានបដិសេធការផ្ទេរកីឡាករ Antoine Griezmann ប៉ុន្តែបង្កើនការតាមប្រមាញ់ខ្សែប្រយុទ្ធជាមួយនឹងគោលដៅកំពូលរបស់ Harry Kane និង Erling Haaland ។ ក្រុមយក្សនៅអង់គ្លេសមួយនេះត្រៀមបង្កើនការស្វែងរកខ្សែប្រយុទ្ធថ្មីប៉ុន្តែបានច្រានចោលការផ្លាស់ប្តូរកីឡាករ Antoine Griezmann របស់ក្លិប Barcelona ។
លោក Pep Guardiola បានបង្វែររ៉ាដា ដោយស្វែងរកខ្សែប្រយុទ្ធថ្មីនៅកំពូលនៅរដូវក្តៅរបស់គាត់បន្ទាប់ពីអនុញ្ញាតឱ្យបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Sergio Aguero ដែលបានចាកចេញទៅ Barcelona ។
ប្រធានក្រុមអង់គ្លេស Tottenham កីឡាករ Harry Kane គឺជាគោលដៅកំពូលក្នុងអ្វីដែលអាចចំណាយប្រហែល១៥០លានផោន។ ចំណែក ErlingHaaland របស់ក្លិប Borussia Dortmund គឺជាលទ្ធភាពធំមួយផ្សេងទៀត។
របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានលើកឡើងថា Man City អាចនឹងផ្លាស់ទៅកាន់កីឡាករអន្តរជាតិបារាំង Griezmann ដែលអាចត្រូវបានអនុញ្ញាតឱ្យចាកចេញពី Nou Camp នៅរដូវក្តៅនេះ។ទោះយ៉ាងណាប្រភពព័ត៌មាននៅឯទឹកដី Etihad បានបង្ហាញថា អតីតកីឡាករ AtleticoMadrid វ័យ៣០ឆ្នាំរូបនេះមិនមែនជាកីឡាករដែលស្ថិតក្នុងរ៉ាដារបស់ពួកគេនៅរដូវក្តៅនេះទេ។
Barcelona កំពុងតែស្វែងរកប្រភពហិរញ្ញវត្ថុដើម្បីធានាថា តារាឆ្នើម Lionel Messi របស់ពួកគេបានចុះហត្ថលេខាជាថ្មីនៅក្លិបនេះបន្តនៅមុនរដូវកាលថ្មី។
ក្លិប Man City ត្រូវបានគេលើកឡើងក្នុងគោលបំណងដើម្បីដេញថ្លៃសម្រាប់ Griezmann ដែលបានចំណាយពេលពីរឆ្នាំចុងក្រោយជាមួយក្លិបយក្ស Barcelona បន្ទាប់ពីបានចូលរួមក្នុងកិច្ចព្រមព្រៀង១០៧លានផោន។ ប៉ុន្តែលោក Guardiola នឹងចំណាយប្រាក់របស់ពួកគេនៅកន្លែងផ្សេងទៀតនៅរដូវក្តៅនេះ ៕
ដោយ៖ ភារៈ(រូបថត ៖ The Sun)