ក្រុមគ្រូពេទ្យអគ្គបញ្ជាការដ្ឋាននៃខ.ភ.ម ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប÷ក្នុងការអនុវត្តភារកិច្ចចុះប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ក្រោយពីទទួលបានផែនការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ក្រសួងការពារជាតិ ជាពិសេសក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រុមគ្រូពេទ្យកងទ័ព ចំនួន៣ អង្គភាព បានចុះជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ប្រជាពលរដ្ឋទាំង ១២សង្កាត់ ក្នុងក្រុងសៀមរាប ដែលទទួល រងនូវហានីភ័យខ្ពស់ នៃជំងឺកូវិដ-១៩ ។ ក្នុងចំណោមនៃសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការដ្ឋាន បានទទួលបន្ទុកចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្លក្រាម មានចំនួន ០៨ភូមិ ដែលមានកម្លាំងសរុប ១២២នាក់ ទាំងក្រុមគ្រូពេទ្យ និង អ្នកបម្រើការងារ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ។

ក្នុងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងនៅភូមិសាស្ត្រខេត្តសៀមរាបនេះ ក្រុមគ្រូពេទ្យកងឯកភាព កងកិត្តិយសត្រែទ័ព ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សុខ គន្ធា មេបញ្ជាការកងឯកភាពកងកិត្តិយសត្រែទ័ព, ក្រុមគ្រូពេទ្យ ទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ ដឹកនាំ ដោយ ឧត្តមសេនីយ៍ទោ ភឿង សំអឿត នាយករងទីចាត់ការ បំភ័ន្តអក្ខរៈ អគ្គបញ្ជាការ និង ក្រុមគ្រូពេទ្យ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ខភម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ព្រហ្ម វណ្ណដា មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី១ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្លក្រាម ក្រុង សៀមរាប ក្នុងគោល បំណងកាត់ ផ្តាច់ខ្សែចម្លងជំងឺកូវិដ-១៩ ដើម្បីការការពារនូវសុខមាភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងដើមី្បធ្វើការស្តារឡើងវិញនូវគ្រប់ហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ និងទេសចរណ៍ក្នុងខេត្ត សៀមរាប ឲ្យបានប្រសើរឡើងវិញ ។

ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃបើកយុទ្ធនាការរហូតមកដល់ថ្ងៃទី ១៣ កក្កដាឆ្នាំ២០២១ សង្កេតឃើញនៅគ្រប់តាមមណ្ឌលចាក់វ៉ាក់សាំងគ្រប់សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បងប្អូនប្រជាពលរដ្ឋយើង ទាំងព្រះសង្ឃ ជនជាតិបរទេស ដែលកំពុងស្នាក់នៅក្នុងក្រុងសៀមរាប បាននិមន្ត និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ដោយការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំនោះឡើយ ប្រកបដោយភាពរីករាយ ។

បន្ទាប់ពីបានចាក់វ៉ាក់សាំង ប្អូនប្រុស តាន់ សីលា កងកម្លាំងកងវិស្វកម្ម លេខ១៧៨ ស្ពានថ្នល់ នាយដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និង បងស្រី ថៃ ស្រ៊ាន ប្រជាពលរដ្ឋភូមិដកពោធិ៍ និង ប្អូនប្រុស ជីម ចំណាប់ ជាប្រជាពលរដ្ឋ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាបបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងការពារជាតិ ដែលបានផ្តល់វ៉ាក់សាំងដល់ពួកគាត់ការពារជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៤ថ្ងៃមកនេះ ក្រុមការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ បានអនុវត្តនៅទូទាំង១២សង្កាត់ ក្នុងក្រុងសៀមរាបទទួល បានលទ្ធផល សរុបចំនួន ៦៣ពាន់៧៨៩ នាក់ស្រី ៣៣ពាន់៩៣០នាក់ តាមការបញ្ជាក់របស់លោកនាយករដ្ឋបាលសាលាខេត្ត ។

ជាក់ស្តែងនៅក្នុងថ្ងៃទី១៤ កក្កដា ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យ ទាំង៣ក្រុមរបស់ អគ្គបញ្ជាការដ្ឋាន ចាក់បានសរុប ៣ពាន់៧៩០នាក់ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print