ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ៥កើត ខែតុទិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (២) សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣រសៀលថ្ងៃដដែល។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា កាលពីព្រឹកថ្ងៃនេះដែរ ក៏បានជូនដំណឹងចំពោះករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F7) មូលហេតុដោយសារមានកំហូចតំណក្បាលកាប (BE) ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល (២)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១និង២៥នាទីរសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!