លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំសហការីចូលរួមកិច្ចប្រជុំលើកទី១ របស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) !

ចែករំលែក៖

ភ្នំពេញ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំលើកទី១ របស់ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) ជាមួយ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី ខេត្ត។

សូមបញ្ជាក់ថា, នៅរសៀលថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញដឹកនាំសហការីជាសមាជិកគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចូលរួមកិច្ចប្រជុំលើកទី១ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom) ។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែកក្កដា​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៩១៥នាក់ទៀត ជាសះស្បើយ ៨៧៦នាក់ និងស្លាប់​ ៣៣នាក់៖
– ករណីឆ្លងសហគមន៍ ៦៥៨នាក់
– អ្នកដំណើរពីបរទេស ២៥៧នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 63,615 នាក់
– អ្នកជាសះស្បើយ= 55,365 នាក់
– អ្នកស្លាប់= 986 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print