ភ្នំពេញ៖ វាពិតគួរឲ្យអាណោចអាធ័មបំផុតចំពោះស្ដ្រីជាអ្នករើសអេតម្នាក់ដែលមានជំងឺប្រចាំកាយហលយគ្មានលុយព្យាបាល ដោយសារតែជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច តែប៉ុណ្ណោះ។
ដោយឡែកប្តីនិងកូនប្រុសបានចេញទៅធ្វើការទទាំងអស់គ្នាហើយត្រឡប់មកវិញក៏ប្រទះឃឃើញជរងគ្រោះស្លាប់បាត់មិនដឹងតាំងពីពេលណា រួចមកប្តី និងកូនប្រុសបានដឹកស.ពតាមរទេះអេតចាយអូសយកទៅវត្តដើម្បីបូជាទាំងយប់ ប៉ុន្តែពេលទៅដល់ វត្តបិទទ្វារអស់ទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីដែលបាត់បង់ជីវិតខាងលើនេះឈ្មោះ អឹម សារឿន អាយុ៤៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង មានប្ដីឈ្មោះ ដំ រ៉ង អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិវាំង ឃុំជីផុច ស្រុកទ្រាំង ខេត្តតាកែវ ហើយមានកូនប្រុសម្នាក់ឈ្មោះ ហុង ឆាង អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រទឹកសុទ្ធ។
តាមសម្តីកូនបង្កើតរបស់ស្ត្រីរងគ្រោះឈ្មោះ ហុង ឆាង បានរៀបរាប់ឱ្យដឹងថា ម្ដាយរបស់គាត់មានជំងឺប្រចាំកាយអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយសារតែជីវភាពរបស់ពួកគាត់មានភាពខ្វះខាតអត់លុយយកម្ដាយទៅព្យាបាលទើបមើលថែនៅផ្ទះ ។
ប្អូនប្រុសបានបន្តថានៅមុនពេលកើតហេតុ នៅវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈពេលដែលឪពុកនិងខ្ញុំចេញទៅធ្វើការដូចសព្វដងដើម្បីរកលុយមកដោះស្រាយជីវភាពប្រចាំថ្ងៃ។ ខណះត្រឡប់មកដល់ផ្ទះជួលវិញ ស្រាប់តែប្រទះឃើញម្ដាយបានស្លាប់បាត់ទៅហើយ ។
ក្នុងនាមជាកូនរបស់ស្ត្រីរងគ្រោះបានបន្តថា ភ្លាមៗនោះខាងម្ចាស់ផ្ទះជួលបានអោយយកស.ពចេញ ដោយសារខ្លាចមានជំងឺកូវីដ១៩ ទើបមិនហ៊ានអោយទុកនៅយូរ បន្ទាប់មកមកខ្ញុំនិងឪពុកក៏បានលើកស.ពដាក់លើរទេះរើសអេតអូសយកទៅកាន់វត្តកំពែង ដើម្បីសុំព្រះសង្ឃធ្វើការបូជា ។
លុះពេលទៅដល់វត្តកំពែងនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃដ៏ដែលនោះវត្តត្រូវបានបិទទ្វារជិតទាំងអស់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី១ ឲ្យដំណឹងនេះក៏ឮដល់លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកំលាំង និងយកអំណោយមួយចំនួនទៅជូនដល់ក្រុមគ្រួសារស.ព ដើម្បីសំរួលដល់ជីវភាពហើយ បន្ទាប់មកលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យក៏បានទាក់ទងទៅផ្នែកជំនាញគ្រូពេទ្យអោយមកយកសំណាកធ្វើតេស្ដរកជំងឺកូវីដ១៩ ពេលគ្រូពេទ្យធ្វើតេស្តទៅលើស.ពស្ត្រីរងគ្រោះ លទ្ធផលគឺអវិអវិជ្ជមានទើបលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យរថយន្តដឹកស.ពទៅវត្តអង្គតាមិញបូជាវិញ ៕
ដោយ៖ អរុណរះ