PSG ចុះហត្ថលេខាយក Gianluigi Donnarumma ដែលជាកីឡាករឆ្នើមប្រចាំយូរ៉ូ២០២០

ចែករំលែក៖

ក្លិប Paris Saint-Germain បានបន្តបង្កើតការចុះកុងត្រាក្នុងទីផ្សារដោះដូរកីឡាករជាមួយនឹងការចុះហត្ថលេខាលើកីឡាករ Gianluigi Donnarumma ដែលជាកីឡាករឆ្នើមនៃការប្រកួតនៅEuro ២០២០។ នេះបើយោងតាមការបញ្ជាក់របស់ក្លិប PSG នៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

Donnarumma ចូលរួមជាមួយកីឡាករ Georginio Wijnaldum, Achraf Hakimi និង Sergio Ramos ដែលទាំងអស់គ្នាបានមកដល់ក្លិប Paris Saint-Germain នៅរដូវក្តៅនេះ ខណៈដែល PSG សម្លឹងរកការឈ្នះពាន Champions League ម្តងទៀតនៅរដូវកាលក្រោយនេះ។

Donnarumma មកដល់ PSG ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ AC Milan បានផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាដោយកីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានបដិសេធការផ្តល់ជូនបន្តពី AC Milan និងបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយ PSG ។

Donnarumma បាននិយាយថា “ខ្ញុំមានអារម្មណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបញ្ហាប្រឈមថ្មីនេះហើយបន្តកែលម្អនៅទីនេះ”។

ការមកដល់របស់ Donnarumma នៅ PSG បង្ហាញពីបញ្ហាសម្រាប់អ្នកចាំទី Keylor Navas ដែលជាជមក្រើសដំបូងរហូតមកដល់ពេលនេះ ហើយនៅអាយុ២២ឆ្នាំកីឡាករជនជាតិអ៊ីតាលីរូបនេះហាក់ដូចជាមានកិច្ចសន្យាយូរអង្វែងជាង Keylor Navas ផងដែរ ៕ (រូបថត ៖ PSG Website) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print